មនុស្សរាប់រយនាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៩រ៉ិចទ័រនៅប្រទេសទួរគី និង​ស៊ីរី​

2023/02/06 06:15:20 pm        597

ស៊ីរី៖ ​សារព័ត៌មានរដ្ឋ​ និងប្រភពពីក្រុមមន្ទីរវេជ្ជសាស្ត្របាននិយាយថា មនុស្ស​រាប់រយនាក់បានស្លាប់​នៅក្នុង​​ប្រទេស​ស៊ីរី​នៅថ្ងៃចន្ទនេះ ​ខណៈអគារជាច្រើនបានដួលរលំ ​​ក្រោយការរញ្ជួយដីក​ម្រិត ៧.៨រ៉ិចទ័រ​​​​​មានចំណុចកណ្ដាលនៃការរញ្ជួយនៅក្នុង​ប្រទេសក្បែរខាង​គឺ​ទួរគី។

ក្រសួងសុខភិបាលនិយាយថា​ មនុស្សរាប់រយនាក់​បានស្លាប់ និងរាប់រយនាក់​ផ្សេងទៀតរងរបួស​នៅក្នុង​​​​តំបន់គ្រប់គ្រងដោយរដ្ឋាភិបាល​​​​នៃ​ប្រទេសស៊ីរី​ហែកហួរដោយសង្រ្គាម ខណៈ​​មន្ទីរពេទ្យ​មួយ​បានប្រាប់សារព័ត៌មាន​ AFP ថា ​មនុស្ស​ជាច្រើននាក់បានស្លាប់​នៅក្នុងភាគខាងជើងគ្រប់គ្រងដោយ​ក្រុមគាំទ្រ​​​ទួរគី​។ លោក​ប្រធានាធិបតី​ទួរគី​ Recep Tayyip Erdogan បាននិយាយក្រុមស្វែងរក និងជួយសង្រ្គោះ​ត្រូវបាន​​បញ្ជូន​ភ្លាមៗ ទៅកាន់​​តំបន់ទាំងឡាយដែល​​​រងការ​បំផ្លិចបំផ្លាញ​ដោយ​ការ​រញ្ជួយដី។ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​អាល្លឺម៉ង់​សម្រាប់​ការសិក្សា​ពី​ដែនដី (GFZ) បាន​និយាយ​ថា ការ​រញ្ជួយ​ដី​នេះ​បាន​អង្រួន​ជម្រៅ ​១០​គីឡូម៉ែត្រ​ជិត​ទីក្រុង Kahramanmaras ក្នុង​ប្រទេស​ទួរគី​ភាគ​ខាងត្បូង ខណៈ​ក្រុម​ឃ្លាំមើល​ការ​រញ្ជួយ​ដី​បាន​និយាយ​ថា ​លទ្ធភាព​នៃ​ហា​នី​ភ័យ​រលក​ស៊ូ​ណា​មិ​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​។ ​យោង​តាម​សារព័ត៌មាន Reuters ការ​រញ្ជួយ​បាន​បន្ត​ប្រហែល​មួយ​នាទី ហើយ​បង្អួច​អគារ​ជា​ច្រើន​ត្រូវ​បាន​ខូចខាត​នៅ​ក្នុង​តំបន់ Diyarbakir ចម្ងាយ ​៣៥០គីឡូម៉ែត្រ​រហូតដល់​ភាគ​ខាងកើត​។ ​ទូរទស្សន៍ TRT និង Haberturk បាន​បង្ហាញ​ពី​មនុស្ស​កំពុង​ប្រមូល​ផ្ដុំគ្នា ​នៅ​ជុំវិញ​អគារ​ដែល​រង​ការ​ខូច​ខាត​នៅក្នុង​ទីក្រុង Kahramanmaras កំពុង​តាម​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​។

​អភិបាលខេត្ត Sanliurfa ភាគ​អាគ្នេយ៍​របស់​ប្រទេស​ទួរគី​លោក Salih Ayhan បាន​និយាយ​នៅលើ​បណ្ដាញ Twitter ថា ការ​រញ្ជួយ​ដី​នេះ​បាន​បំផ្លិចបំផ្លាញ​អគារ​ជាច្រើន ហើយ​យើង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។ សារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​ស៊ី​រី​បាន​និយាយ​ថា អគារ​មួយ​ចំនួន​បាន​ដួល​រលំ​នៅ​ក្នុង​ខេត្ត Aleppo ខណៈ​ដែល​ប្រភព​មួយ​នៅ​ក្នុង​ទីក្រុង Hama ប្រទេស​ស៊ី​រី​បាន​និយាយ​ថា ​នៅ​ក្នុង​ទីក្រុង​នេះ​ក៏​មាន​អគារ​មួយ​ចំនួន​បាន​បាក់​រលំ​ដែរ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        91
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm