ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នាំយកអំណោយឧបភោគបរិភោគជូនប្រជាពលរដ្ឋ១០០គ្រួសារនៅក្នុងតំបន់បិទខ្ទប់ ក្នុងសង្កាត់ឬស្សីកែវ

2021/04/27 09:59:58 am        378

ភ្នំពេញ ៖ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយឧបភោគបរិភោគរួមមានភេសជ្ជៈហ្វាន់តា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ជូនប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីជួយសម្រាលទុក្ខលំបាក នៅក្នុងអំឡុងពេលបិទខ្ទប់។

ឆ្លៀតក្នុងឱកាសនេះដែរ កូកា-កូឡា ក៏បានឧបត្ថម្ភភេសជ្ជៈហ្វាន់តាចំនួន២០០កេស ជូនរដ្ឋបាលខណ្ឌឬស្សីកែវ និងសង្កាត់ឬស្សីកែវ សម្រាប់​ប្រើប្រាស់តាមតម្រូវការជាក់ស្តែង ក្នុងពេលកំពុងអនុវត្តវិធានការបិទខ្ទប់យ៉ាងម៉ឹងម៉ាត់ ដើម្បីអាចបិទបញ្ចប់ព្រឹត្តការណ៍ឆ្លងរាលដាលក្នុងសហគមន៍ និងអាចឆាប់ត្រឡប់មកជីវភាពធម្មតាវិញ។

លោក ម៉ូល វីរៈ ចៅសង្កាត់ឬស្សីកែវ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡា កម្ពុជា ដែលបានផ្តល់អំណោយ​ដល់ប្រជាពលរដ្ឋ​នៅក្នុង​តំបន់បិទ​ខ្ទប់ និង​រដ្ឋបាល​សង្កាត់ សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ដែលសបញ្ជាក់ឱ្យឃើញ​ពីកាយវិការ​ប្រកប​ដោយ​​សប្បុរសធម៌ និងជាវប្បធម៌ក្នុងការជួយគ្នាក្នុងគ្រាលំបាក។

ទន្ទឹមគ្នានោះដែរ តំណាងក្រុមហ៊ុនកូកា-កូឡា កម្ពុជា បានលើកឡើងថា ក្រុមហ៊ុនសង្ឃឹមថា ជំនួយឧបត្ថម្ភនេះគឺជាការជួយគ្នាសម្រាល​ទុក្ខដល់អ្នក​ភូមិមិត្តភាពទាំង១០០គ្រួសារ ដើម្បីឆ្លងកាត់ការលំបាកនេះ ហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពតាម​ការណែនាំរបស់​ក្រសួងសុខាភិ​បាល និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនោះ សូមអនុវត្ត៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវតិ្ថភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) ដោយកុំធ្វេសប្រហែសអោយសោះ ដើម្បីចៀសផុតពីជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុនកូកា-កូឡា កម្ពុជា បានចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ជាមួយអាជ្ញាធរ ក្រសួង ស្ថាប័ន និងអង្គភាពនានា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm