ស៊ីម៉ាក់ កំពុងជំរុញបន្ថែមនូវបច្ចេកទេសដល់សុនខហិតមីន និងសុនខសន្តិសុខ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ

2023/02/06 06:39:43 pm        86

កំពង់ឆ្នាំង៖ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបច្ចេកសុនខល្បាត នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានជំរុញបន្ថែមទៀត​នូវសមត្ថភាព​បច្ចេកទេសដល់សុនខហិតមីន សុនខសន្តិសុខ និងសុនខទូទៅ ដើម្បីរក្សាអោយបាននូវសន្តិសុខសណ្តាប់ធ្នាប់ដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

ឯកឧត្តម ហេង រតនា បានថ្លែងថា៖ ក្នុងភាពជាម្ចាស់ និងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍មួយចំនួន ជាពិសេសអង្គការNPA ស៊ីម៉ាក់បានខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងគុណភាពមន្ត្រីបុគ្គលិកជំនាញបច្ចេកទេសសុនខរបស់ខ្លួន និងធ្វើការស្រាវជាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ដើម្បីពន្លឿនកិច្ចប្រតិបត្តិការបោសសម្អាតមីននិងគ្រាប់ និងប្រតិបត្តការផ្សេងៗទៀត រួមមាន បច្ចេកទេសសុនខហិតមីនខ្សែវែង(LLD) សុនខហិតគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះ(EDD) សុនខហិតរកគ្រាប់ ជាតិផ្ទុះកែច្នៃ(IED) សុនខស្រាវជ្រាវបច្ចេកទេស(STD) និងសុនខស្រាវជ្រាវបច្ចេកទេសនិងបោសសម្អាតគ្រាប់បែកចង្កោម(CTD) ជាដើម។

ឯកឧត្តមបានបន្តថា៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ខ្ពង់របស់ថ្នាក់ដឹកនាំស៊ីម៉ាក់ ទៅលើការអភិវឌ្ឍសុនខ គម្រោងកម្មវិធីសុនខ បានប្រែក្លាយជាមណ្ឌលសុនខមួយដ៏រឹងមាំ ប្រកបដោយសមត្ថភាព ដែលមានតួនាទី និងបំពេញភារកិច្ចសំខាន់ៗពីរគឺ ការងារស្រាវជ្រាវបច្ចេកទេស និងការបង្កាត់ពូជសុនខ, ការងារស្រាវជ្រាវបច្ចេកទេស និងហ្វឹកហ្វឺនពហុជំនាញបច្ចេកទេសសុនខ ដែលបច្ចុប្បន្នកំពុងហ្វឺនបច្ចេកទេសសុនខសម្រាប់បម្រើក្នុងវិស័យសកម្មភាពមីន។ មណ្ឌលសុនខ បាននិងកំពុងហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខការពារ សុនខបង្ក្រាបហ្វូងបាតុករប្រខាំ និងសុនខហិតដានក្លិន(ស្វែងរក មនុស្ស)។ ថ្មីៗកន្លងទៅនេះ ដោយសហការជាមួយសាកលវិទ្យាល័យវិទ្យា សាស្ត្រសុខាភិបាល មណ្ឌលសុនខបានទទួលជោគជ័យគួរជាទីមោតនៈ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេស សុនខហិតរកអ្នកផ្ទុកវីរុសជម្ងឺកូវីដ-១៩ ផងដែរ។

សមត្ថភាពនិងគុណភាពសុនខហិតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ស៊ីម៉ាក់ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងលើពិភពលោក ហើយសុនខជំនាញបច្ចេកទេសហិតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួន ត្រូវបាននាំចេញដោយអង្គការAPOPO ទៅបំពេញប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅក្រៅប្រទេសមួយចំនួនទៀតផង៕​ អត្ថបទ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        91
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm