យ៉ាងហោច​មនុស្ស ២៤នាក់​ស្លាប់​ក្នុងប្រទេស​ឈី​លី ខណៈ​ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​

2023/02/06 06:48:02 pm        629

ឈីលី៖ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ ​នៅក្នុង​ប្រទេស​ឈី​លី​កាល​ពី​ថ្ងៃអាទិត្យ ដោយ​បាន​ស្វែងរក​ការគ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​ដ៏​អាក្រក់​បំផុត ​របស់​ប្រទេស​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ខណៈ​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​យ៉ាងហោចណាស់ ២៤នាក់ និង​ជិត ១,០០០នាក់​ផ្សេងទៀត​រងរបួស​។

ជំនួយ​អន្តរជាតិ​ត្រូវបាន​កំណត់ពេល​មកដល់​កាលពី​ថ្ងៃអាទិត្យ ​ពី​ប្រទេសមួយ​ចំនួន​ដែល​បាន​សន្យាថា​នឹង​ផ្តល់​ធន​ធាន រួមទាំង​យន្តហោះ និង​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ជំនាញ ខណៈ​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​បំផុត​បាន​ឆេះ​បំផ្លាញ​ព្រៃឈើ និង​ដីចំការ​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​ចំនួន​បី​។ រដ្ឋាភិបាល​របស់​ប្រធានាធិបតីលោក Gabriel Boric បានចេញ​សេចក្តីប្រកាស​គ្រាអាសន្ន​សម្រាប់​តំបន់​ជនបទ​ភាគខាងត្បូង​ភាគច្រើន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ព​ន្លឿ​ន​ការសង្គ្រោះ​។​ ​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​លើ​ផ្ទៃដី​ប្រមាណ ២៧០,០០០​ហិកតា​។ រលក​កំដៅដែល​បក់បោក​នៅក្នុង​រដូវ​ក្តៅ​នៃ​អឌ្ឍគោល​ខាងត្បូង បានធ្វើឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​មាន​ភាពស្មុគស្មាញ​ក្នុងការ​ពន្លត់​អណ្តាតភ្លើង ដោយសារតែ​សីតុណ្ហភាព​នៅក្នុង​តំបន់​មួយចំនួន​ ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​មាន​លើសពី ៤០​អង្សា​សេ​។

មន្ត្រី​ក្រសួងមហាផ្ទៃ​និយាយថា អគ្គិភ័យ​ប្រហែល ២៦០​កន្លែងកំពុងមាន​សកម្មភាព​នៅ​ទូទាំង​តំបន់​ដែល​ស្ងួត​ហួត​ហែង ដោយ ២៨​កន្លែង​ត្រូវបាន​ចាត់ទុកថា​មាន​គ្រោះថ្នាក់​ខ្លាំង​។​ ​មនុស្ស​ជិត ១,៥០០នាក់​បាន​ភៀសខ្លួន​ចេញទៅ​កាន់​ទីជម្រក​សុវត្ថិភាព​ក្នុង​តំបន់ ហើយយ៉ាងហោចណាស់ ២៦នាក់​ក្នុងចំណោម​អ្នករងរបួស ៩៧០នាក់​ត្រូវបាន​ចុះបញ្ជី​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​។ អាជ្ញាធរ​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា ជំនួយ​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​ពី​ប្រទេស​នានា រួមមាន​សហរដ្ឋអាមេរិក អា​ហ្ស​ង់​ទីន អេ​ក្វា​ឌ័​រ ប្រេ​ស៊ី​ល និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ព្រមទាំងក្រុម​បុគ្គលិក​ជំនាញ​មកពី​ប្រទេស​អេ​ស្ប៉ា​ញ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        40
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm