Barcelona ឈ្នះ Sevilla ឡើង​ដាច់ ៨ពិន្ទុ​ ក្រោយ Real Madrid ចាញ់​នៅផ្ទះ Mallorca

2023/02/06 07:15:25 pm        82

​បាល់ទាត់៖ ក្រុម​អ្នកមាន​បុណ្យ FC Barcelona បាន​ឡើង​នាំមុខគេ​ដាច់​ដល់​ទៅ ៨ពិន្ទុ​ហើយ​នៅ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga ក្រោយ​យកឈ្នះ Sevilla ៣-០ និង​ស្រប​ពេលដែល Real Madrid ចាញ់​នៅ​ទឹកដី Real Mallorca ១-០​។

​​បី​គ្រាប់​នៅ​វគ្គ​ទី២ ដោយ Jordi Alba Gavi និង Raphinha គ្រប់គ្រាន់​ល្មម​នឹង​ឱ្យ Barcelona ទទួលបាន​បី​ពិន្ទុ​ពី​ក្រុម​ធ្លា​ក់ជើង Sevilla នៅ​ទឹកដី Camp Nou​។ ​Barcelona ថ្វីបើ​ឈ្នះ​មែន ក៏មាន​បញ្ហា​របួស​កីឡាករ​ដែរ​គឺប្រធាន​ក្រុម Sergio Busquet លេង​បាន​ត្រឹម ៤នាទី​ក៏មាន​របួស​កជើង​ផ្លាស់ប្តូរ​ចេញ​។ ​​ក្រោយ​លេង​បាន ២០ពិន្ទុ Barcelona មាន​សរុប ៥៣ពិន្ទុ​ដាច់​ក្រុម​លេខ២ Real Madrid ៨ពិន្ទុ ​ខណៈ Sevilla ធ្លាក់​ដល់​លេខ ៦ ក្នុង​តារាង​មាន​ត្រឹម ២១ពិន្ទុ និង​នៅ​ពីលើ​តំបន់​គ្រោះថ្នាក់​ត្រឹម ២ពិន្ទុ​ប៉ុណ្ណោះ​។

​​ងាក​មក​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid មាន​សប្តាហ៍​ដ៏​អាក្រក់​របស់ខ្លួន​ ក្រោយ​បរាជ័យ​នៅ​ទឹកដី Mallorca​។ មួយ​គ្រាប់​ជ័យជំនះ​របស់​ម្ចាស់ផ្ទះ​សម្រេចបាន​តាំងពី​នាទី​ទី១៣ ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Nacho តែ​អ្វីដែល​កាន់តែ​ស៊យ​ទៀត​នោះ​គឺវគ្គ​ទី២ មានឱកាស​តាម​ស្មើដោយ​បាល់​ពិន័យ ១១ម៉ែត្រ តែ Marco Asensio បែ​ជា​ស៊ុត​បញ្ចូល​ទី​អតីត​ក្លិប​ខ្លួនឯង​ដែល​ធ្លាប់​ប្រកប​អាជីព​មុន​ផ្លាស់​មកកាន់ Real Madrid​។​ ​​ក្នុងចំណោម​ជំនួប ១៤ប្រកួត​រវាង​ក្រុម​ទាំងពីរនេះ​ជា​ជ័យជំនះ​លើក​ទី២ ប៉ុណ្ណោះ​សម្រាប់ Mallorca លើ Real Madrid ដែល​ធ្វើឱ្យ​ពួកគេ​ឡើងមក​ដល់​លេខ ១០ ក្នុង​តារាង​ដាច់​តំបន់​គ្រោះថ្នាក់ ៩ពិន្ទុ​។ ​​ចំណែក Real Madrid បន្ត​ឈរ​លេខ២ តាម​ពីក្រោយ Barcelona ដល់​ទៅ ៨ពិន្ទុ តែ​ដាច់​ក្រុម​លេខ​បី Real Sociedad ៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm