កំណើនយុវជនចុះឈ្មោះបោះឆ្នោតតាមខេត្ត បង្ហាញពីការយល់ដឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

2023/02/06 08:02:19 pm        242

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា កំណើននៃយុវជនចូលរួមចុះឈ្មោះបោះឆ្នោតតាមបណ្តាខេត្ត បង្ហាញពីការយល់​ដឹង​ពីលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សរបស់កម្ពុជា។

ថ្លែងប្រាប់ BTV News បន្ទាប់ពីបានអញ្ជើញចុះពិនិត្យតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោត​ខេត្តចំនួន៦ ​ស្តីពីដំណើរការរៀបចំឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ រួមមាន ខេត្តក្រចេះ ​ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ សៀមរាប ​និងកំពង់ធំ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា តាមបណ្តាលេខាធិការដ្ឋានរៀបចំការបោះឆ្នោត​នៃខេត្តទាំង៦ បានត្រៀមរួចរាល់ជាស្រេចតាមផែនការជាតិរបស់ គ.ជ.ប។

ឯកឧត្តម ​បានវាយតម្លៃចំពោះការអនុវត្តរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តនីមួយៗ មានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តប្រព្រឹត្ត​ទៅ​ប្រកបដោយនិរន្តរភាព ​និងសុខដុមរមនាជូនប្រជាពលរដ្ឋ។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ផ្អែកតាមកំណើនអ្នកចុះឈ្មោះបោះឆ្នោតគ្រប់អាយុ១៨ឆ្នាំកើនឡើង គ.ជ.ប បានកំណត់ក្រុមយុវជនជាក្រុមគោលដៅ ​ហើយការចូលរួមរបស់ពួកគាត់យល់ដឹងពីតួនាទី និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។

លោក ជោ ម៉ាប់ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះវិហារ ​បានឲ្យដឹងថា ខេត្តព្រះវិហារ​ មានប្រជាពលរដ្ឋសរុបមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង២៦ម៉ឺននាក់ ក្នុងចំណោមនោះយុវជនមានអាយុចាប់ពី១៨ឆ្នាំឡើងជាង១៥ម៉ឺននាក់។

ជាមួយគ្នានេះ លោក ក៏បានដាក់ចេញជាផែនការចុះផ្សព្វផ្សាយតាមគ្រឹះស្ថានសិក្សា ​និងឧត្តមសិក្សា ដើម្បីជាមូលដ្ឋានឲ្យពួកគាត់យកដឹង ​មុនចូលរួមធ្វើការបោះឆ្នោតនាពេលខាងមុខ។

បើតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញកាលពីកន្លងទៅ ​ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុង​បញ្ជីបោះឆ្នោតឆ្នាំ២០២២ ​ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧​ នៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែល​នឹងត្រូវ​លុបឈ្មោះចេញពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ សេក ឧត្តម



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm