សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្ដីណែនាំដល់អភិបាលរាជធានី-ខេត្ត ក្រោយដកបម្រាមការធ្វើដំណើរឆ្លងខេត្ត

2021/04/27 09:59:58 am        961

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​នៅ​យប់​នេះ ដោយ​ប្រាប់​ទៅ​អភិបាល​រាជ​ធានី និង​ខេត្ត​នានា ​ឱ្យ​ពង្រឹង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នៅ​តំបន់​កំពុង​បិទ​ខ្ទប់ និង​អនុញ្ញាត​ឱ្យ​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់ និង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​​​បស់​ពលរដ្ឋ​​ចេញពី​តំបន់​មាន​ការ​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​មេរោគ​កូវីដ​១៩​​ខ្លាំង។

ក្នុង​សេចក្ដី​ណែនាំ​នោះ សម្ដេច​តេជោ ហ៊ុន សែន ប្រាប់​ទៅ​អភិបាល​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ដែល​មាន​ភូមិសាស្ត្រ​​ត្រូវ​បាន​ដាក់​ឱ្យ​បិទ​ខ្ទប់​នោះ ទប់​ស្កាត់​ចរាចរណ៍​មនុស្ស​ចេញ-ចូល​តំបន់​បិទ​ខ្ទប់ ដោយ​ថា ដើម្បី​កាត់​ផ្ដាច់ និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​ទៅ​តំបន់​ផ្សេង​ទៀត។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រាប់​ទៅ​អភិបាល​ខេត្ត​ដទៃ​ទៀត ឱ្យ​​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ដែល​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​មេរោគ​កូវីដ​១៩​ខ្លាំង​ផង​ដែរ ដើម្បី​​កាត់​ផ្ដាច់ និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​។

សម្រាប់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​ដែល​មាន​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ធ្ងន់​ធ្ងរ​នៃ​មេរោគ​កូវីដ​១៩ សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ទៅ​អភិបាល​ខេត្ត​ ត្រូវ​ចាត់​វិធានការ​ចាំ​បាច់​នានា ដូច​ជា ពិនិត្យ​សំណាក​អ្នក​ដំណើរ និង​វិធានការ​សុខាភិបាល ដូច​ជា ពាក់​ម៉ាស់ រក្សា​គម្លាត និង​អនុវត្ត​ចត្តាឡីស័ក​សម្រាប់​អ្នក​ដំណើរ​ដែល់​វិល​ត្រឡប់​ទៅ​ដល់​ភូមិសាស្ត្រ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​អភិបាល​ខេត្ត​នោះ។

ក្នុង​សេចក្ដី​ណែនាំ​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រាប់​ទៅ​អភិបាល​ខេត្ត​ ឱ្យ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ខេត្ត​ជាប់​គ្នាផ​ង​ដែរ ប្រសិន​បើ​​មាន​ការ​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​ខ្លាំង​នៃ​មេរោគ​កូវីដ​១៩​នៅ​ខេត្ត​ជាប់​គ្នា​នោះ។

សម្ដេច​តេជោ ហ៊ុន សែន បាន​សេចក្ដី​ណែនាំ​បែប​នេះ បន្ទាប់​ពី​សម្ដេច​សម្រេច​ដក​ចេញ​វិញ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នៅ​ថ្ងៃ​នេះ៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm