រយៈពេល៣ថ្ងៃសិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយពុំមានមូលហេតុ

2023/02/06 08:52:54 pm        964

ពោធិ៍សាត់៖ នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង មាន​ករណីសិស្សានុសិស្ស បានដួលសន្លប់ក្នុងម៉ោង​សិក្សា​ជា​​បន្តបន្ទាប់ ក្នុងរយៈពេល០៣ថ្ងៃ ដោយពុំដឹងពីមូលហេតុ​។

ចំនួន៣លើក សរុបចំនួន៨២នាក់ដោយ៖

-លើកទី១នៅថ្ងៃទី៣ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៣នាក់ ។

-លើកទី២នៅថ្ងៃទី៤ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៨នាក់ ។

-លើកទី៣នៅថ្ងៃទី៥ ខែកុម្ភៈ មានសិស្សដួលសន្លប់ចំនួន៥១នាក់ ក្នុងនោះសិស្សប្រុស០១ម្នាក់ ។

នេះបើយោងតាមតួលេខដែលទទួលបានពីរដ្ឋបាលស្រុកវាលវែង ។

ឯកឧត្តម ទី ថានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកវាលវែង រួមនិងអាជ្ញាធរស្រុក និង​មន្ទីរពាក់ព័ន្ធបានចុះធ្វើការស្រាវជ្រាវរកមូលហេតុ ​និងអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ

ដល់​ទីតាំងកើតហេតុ​ ហើយបញ្ជូនសិស្សរងគ្រោះមកព្យាលបាលនៅមណ្ឌលសុខភាពប្រម៉ោយ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសម្រាប់អ្នកមានសភាព​ធ្ងន់ធ្ងរ។

ក្នុងនោះដែរ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ​បាន​អញ្ជើញទាំងយប់​ដើម្បី​ចុះជួប​សួរ​សុខទុក្ខ ចំពោះសិស្សរងគ្រោះមានសភាពធ្ងន់ធ្ងរ​ កំពុងសម្រាក់ព្យាលបាល​ នៅមន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ផងដែរ ។

ចំពោះសិស្សរងគ្រោះគឺមានអាយុ ចាប់ពី ១៣ឆ្នាំ ដល់ ១៩ឆ្នាំ ​រោគសញ្ញាដែលសង្កេត​ឃើញពេ​លបញ្ជូនមក មណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត រួមមាន៖ -ឈឺក្បាលវិលមុខ -ត្រជាក់ចុងដៃចុងជើង -ថប់ៗដង្ហើម

-សន្លប់ -ហ៊ឹងត្រចៀក -សម្ពាធឈមប្រហាក់ប្រហែលធម្មតា -និងមិនមានរោគសញ្ញាទាក់ទងនិងជំងឺប្រចាំកាយគួរឱ្យកត់សម្គាល់នោះទេ ។ចំពោះ​សិស្សដែល​មានសភាពល្អប្រសើរវិញក្រោយសម្រាក់ព្យាលបាលត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ ។

ក្នុងនោះដែរវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ត្រូវបានដាក់អោយឈប់សម្រាក រយៈពេល៣ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ កុម្ភៈ រង់ចាំស្ថានការណ៍​ស្ងប់ស្ងាត់​ឡើងវិញ ។

រហូតមកដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សិស្សភាគច្រើនត្រូវបានជួយសង្គ្រោះដោយពុំ​មាន​ប៉ះពាលដល់អាយុជីវិតនោះទេ ហើយនៅមានសិស្សរងគ្រោះចំនួន០៨នាក់​កំពុង​សម្រាក​ព្យាលបាលនៅឡើង ក្នុងនោះសិស្សចំនួន០៣នាក់មានសភាពធ្ងន់ធ្ងរ​កំពុង​សម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់​ ក្រុងពោធិ៍សាត់ និងសិស្ស០៥នាក់ទៀត កំពុងសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ក្នុងស្រុកវាលវែង ចាប់ផ្តើមធូរស្រាល​ជាបណ្តើរៗហើយ ៕


អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        10
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm