គណបក្ស​សាធារណរដ្ឋ​រិះគន់​លោក Biden ជុំវិញ​បា​ឡុង​របស់​ចិន

2023/02/06 09:38:33 pm        616

​អាមេរិក៖ មួយថ្ងៃ​បន្ទាប់ពី​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ បាន​បាញ់​ទម្លាក់​បា​ឡុង​ស៊ើបការណ៍​របស់​ចិន​ដែល​សង្ស័យ ខណៈ​ការចោទប្រកាន់​បាន​លេចចេញ​លើ​អ្វីដែល​អូសបន្លាយ​ពេល​យូរ​។ សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ បាន​រិះគន់​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក​លោក Joe Biden សម្រាប់​ការ​មិន​បាញ់​ទម្លាក់​បា​ឡុង​ចារកម្ម​។

ព្រឹទ្ធសមាជិក​លោក Tom Cotton នៃ​រដ្ឋ Arkansas និយាយ​ថា យើង​គួរតែ​បាញ់​ទម្លាក់​បា​ឡុង​នេះ ដែល​យើង​មិនគួរ​អនុញ្ញាត​ឱ្យ​វា​ឆ្លងកាត់​ទ្វីប​អាមេរិក​ទាំងមូល​នោះ​ទេ​។ វត្ថុ​ហោះ​ដែល​គួរ​ឱ្យ​សង្ស័យ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ជាង​មួយ​សប្តាហ៍​មុន ដោយ​ចូល​ទៅ​ក្នុង​ដែនអាកាស​សហរដ្ឋអាមេរិក​ក្បែរ​រដ្ឋ​អា​ឡា​ស្កា​។ បា​ឡុង​បាន​ហោះ​អណ្តែត​លើ​ប្រទេស​កាណាដា ហើយ​ក្រោយមក​ត្រឡប់​ទៅលើ​ទឹកដី​អាមេរិក​នៅ​រដ្ឋ​ម៉ុ​នតា​ណា បន្ទាប់មក​បន្ត​ឆ្ពោះទៅ​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ក ​ជា​កន្លែង​ដែល​បា​ឡុង​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 នៅ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ South Carolina កាលពី​ថ្ងៃ​សៅរ៍​។ លោក Biden បាន​និយាយថា លោក​បានចេញ​បញ្ជា​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​កន្លងទៅនេះ ដើម្បី​បាញ់​ទម្លាក់​បា​ឡុង បន្ទាប់ពី​វា​បាន​ឆ្លង​ចូលទៅក្នុង​រដ្ឋ Montana ប៉ុន្តែ​មន្ទីរ​បញ្ច​កោណ​បាន​ផ្តល់យោបល់​ឱ្យ​រង់ចាំ​រហូតដល់​វា​អាច​ត្រូវបាន​បាញ់​ទម្លាក់​នៅលើ​ទឹក​ ដើម្បី​ការពារ​ជន​ស៊ីវិល​ពី​ការធ្លាក់​កម្ទេចកម្ទី​រម​កដី​។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិលោក Lloyd Austin បាន​និយាយថា យោធា​អាមេរិក​អាច​ប្រមូល​ការ​ស៊ើបការណ៍​សម្ងាត់​ដ៏​មានតម្លៃ​ដោយ​សិក្សា​ពី​បា​ឡុង​។ លោកនិយាយថា បា​ឡុង​ស៊ើបការណ៍​របស់​ចិន​ចំនួន​ ៣​ផ្សេងទៀត​បាន​ឆ្លងកាត់​សហរដ្ឋអាមេរិក​ ក្នុងអំឡុងពេល​រដ្ឋបាល​របស់​ប្រធានាធិបតី​សាធារណរដ្ឋលោក Donald Trump ដែល​ការអះអាង​នេះ​បាន​ជំរុញ​ឱ្យមាន​ការបដិសេធ​យ៉ាង​ខឹងសម្បា​ពី​អតីត​ប្រធានាធិបតី​។ លោក Trump បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ប្រទេស​ចិន​មាន​ការគោរព​យ៉ាងខ្លាំង​ចំពោះលោក Trump សម្រាប់​រឿង​ដែល​បាន​កើតឡើង​នេះ ហើយ​វា​មិនដែល​កើតឡើង​នោះទេ​។ ប្រទេស​ចិន​អះអាងថា បា​ឡុង​នេះ​គឺជា​នាវា​អាកាស​ដែល​ប្រើប្រាស់​សម្រាប់​គោលបំណង​ឧតុនិយម និង​វិទ្យាសាស្ត្រ ដែល​បាន​រេ​ចូលទៅក្នុង​ដែនអាកាស​សហរដ្ឋអាមេរិក​ដោយ​ចៃដន្យ​។ កាលពី​ថ្ងៃអាទិត្យទីក្រុង​ប៉េកាំង​បាន​ថ្កោលទោស​ថា ជាការ​ប្រតិកម្ម​ហួសហេតុ ចំពោះ​ប្រតិបត្តិការ​របស់​សហរ​ដ្ឋ​អាមេរិកដែល​បាន​បាញ់​ទម្លាក់​វា​ពីលើ​អាកាស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm