អតីត​ខ្សែបម្រើ Man United, Shinji Kagawa ត្រលប់​មកលេង​បាល់​នៅ​ជប៉ុន​វិញ ​ក្រោយ​ចំណាយពេល ១៣​ឆ្នាំ​នៅ​អឺរ៉ុប​

2023/02/06 09:42:57 pm        105

​បាល់ទាត់៖ ​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន Shinji Kagawa បានបង្ហាញ​ខ្លួន​ក្នុង​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​ម្សិល​មិញ ក្នុងការ​ប្រកាស​ជា​កីឡាករ​របស់​ក្លិប​ Cerezo Osaka​។ ​​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​បានបញ្ចប់​ការប្រកប​អាជីព​នៅលើ​ទឹកដី​អឺរ៉ុប​អស់​រយៈពេល ១៣ឆ្នាំ​ឈ្នះ​ជើងឯក​អាល្លឺម៉ង់ Bundesliga ជាមួយ Dortmund ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp​។​

​​Kagawa ក្រោយមក​ក៏បាន​ក្លាយជា​កីឡាករ​ជប៉ុន​ដំបូងបង្អស់ ​ដែល​ផ្លាស់​មកកាន់​ក្រុម​បិសាច​ក្រហម Manchester United និង​បាន​ក្លាយជា​កីឡាករ​អាស៊ី​ដំបូង​ដែល​ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​ម្នាក់ឯង (Hat-Trick) នៅ English Premier League នៅពេល​ជួប Norwich City កាលពី​ខែមីនា​ ឆ្នាំ​២០១៣​។​ ​​លើសពីនេះទៅទៀត Shinji Kagawa ក៏បាន​ក្លាយជា​កីឡាករ​ជប៉ុន​ដំបូង​ដែល​ឈ្នះ​ជើងឯក English Premier League ផងដែរ​នៅពេល Manchester United លើក​ពាន​នៅ​ឆ្នាំ២០១៣ ក្នុង​រជ្ជកាល​របស់ Sir Alex Ferguson​។​

​​ក្រោយមក Shinji Kagawa ក៏បាន​ចំណាយពេល​លេង​នៅ​អេ​ស្ប៉ា​ញ​ជាមួយ Real Zaragoz នៅ​ក្រិ​ក​ជាមួយ PAOK និង​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​ជាមួយ Sint Truiden​។ ​​នៅ​ក្រុម​ជម្រើសជាតិ​ជប៉ុន​វិញ Kagawa ស៊ុត​បញ្ចូល​ទី​បាន ៣១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩៧លើក​ឈ្នះ​ជើងឯក AFC Asian Cup នៅ​ឆ្នាំ២០១១ និង​បង្ហាញខ្លួន​នៅ World Cup ពីរលើក​នៅ​ឆ្នាំ២០១៤ និង ២០១៨​។ ​​ការមកដល់ Cerezo Osaka នេះ​គឺជា​ការផ្លាស់​មក​ដោយ​គ្មាន​តំលៃ​ផ្ទេរ និង​ជាការ​វិល​មក​រួបរួម​ជាមួយ​ក្លិប​ចាស់​របស់ខ្លួន​វិញ​ដែល​ធ្លាប់​ចាប់ផ្តើម​អាជីព​កាលពី​ឆ្នាំ២០០៦ និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ផងដែរ​កាលពីពេល Osaka នៅ​លេង​លី​គ​ទី២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm