សាកលវិទ្យាល័យ ខេមតិច បើកបវេសនកាលឆ្នាំសិក្សា២០២៣

2023/02/06 09:45:48 pm        263

ភ្នំពេញ៖ សាកលវិទ្យាល័យ ខេមតិច បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ក្រោម​អធិបតីភាព​របស់​ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គៀតរិទ្ធី អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ និងអ្នកឧកញ៉ា ភាព ហៀក ប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងគ្រុប ព្រមទាំង​គណអធិបតី​ជាច្រើនរូបផ្សេងទៀត កាលពី​សប្តាហ៍​កន្លងទៅនេះ។

នៅក្នុងពីធីបើកបវេសនកាលនេះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែបានថ្លែងថា សាកលវិទ្យាល័យ​ខេមតិចត្រូវ​បាន​បង្កើត​ឡើង​ដើម្បីឆ្លើយតបទៅនឹងកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិដ៏ខ្លាំងខ្លា របស់កម្ពុជា និងចក្ខុវិស័យរបស់​រាជរដ្ឋាភិបាលក្នុង ការលើកស្ទួយវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ក៏ដូចជា តម្រូវការទីផ្សារការងារ​ទាំង​ក្នុង​ស្រុក និងក្នុងតំបន់នាពេលបច្ចុប្បន្ន និង​ទៅ​អនាគត ពោលគឺដើម្បីបំពេញកង្វះខាត បុគ្គលិកជំនាញលើវិស័យស្ទេម (STEM) ដែលជាមូលដ្ឋាន​គ្រឹះសម្រាប់ការអភិវឌ្ឍន៍ដើម្បីឈានឡើងមួយកម្រិតទៀត អោយកម្ពុជា​ក្លាយ​ជាប្រទេស​មាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍ជឿនលឿននៅឆ្នាំ២០៥០។

អ្នកឧកញ៉ា មានប្រសាសន៍ថា អស់រយះពេលជិត២ឆ្នាំបន្ទាប់ពីទទួល​បានការអនុញ្ញាត​ពីរាជ​រដ្ឋាភិបាល ​ខេមតិច​បាន​និងកំពុង បំពេញសកម្មភាពរបស់ខ្លួន អោយស្របទៅតាមគោលបំណង និងទិសដៅជាស្ថាប័នឧត្តមសិក្សាដែល បណ្តុះបណ្តាល និស្សិតលើមុខជំនាញ ដែលគាំទ្រដល់​ការ​អភិវឌ្ឍឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល និងដែលផ្តោតសំខាន់លើសហគ្រិនភាព ការ​ស្រាវជ្រាវ ​នវានុវត្តន៍ និងការបង្កើតថ្មី។ អ្នកឧកញ៉ា បានបន្តថា វត្តមានរបស់ក្មួយៗ សិស្សានុសិស្ស ដែលបានធ្វើដំណើរមកពីគ្រប់ខេត្តក្រុងនៅក្នុងប្រទេសទាំងនៅទីនេះក្តី នៅក្នុងថ្នាក់រៀនក្តី គឺជា សក្ខីភាពមួយដែលបញ្ជាក់ពីជោគជ័យបឋមរបស់ ខេមតិច ក្នុងការចូលរួមកសាង​ធនធាន​មនុស្ស សម្រាប់អនាគតនៃការអភិវឌ្ឍន៍ទាំងវិស័យរដ្ឋ និងឯកជន ដែលខេមតិចមាន​កិច្ចសហប្រតិបត្តិការ​ល្អជា​មួយជាដរាបរៀងមក។

សាកលវិទ្យាល័យ ខេមតិច បានចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជនធំៗ​ ព្រមទាំង ​សាកលវិទ្យាល័យទាំងក្នុងស្រុក និងនៅបរទេស​ដើម្បីជំរុញ​អោយមាន​ការផ្លាស់ប្តូរ​និស្សិត និងចែករំលែក បទពិសោធន៍ក្នុង គោលដៅពង្រឹង និងលើកកម្ពស់​គុណភាព​អប់រំក្នុងកម្រិត​មួយដែលអាចប្រកួតប្រជែងជាមួយ ប្រទេសផ្សេងទៀតបាន ហើយសញ្ញាបត្រ​ដែល​ចេញដោយខេមតិច និងត្រូវបានទទួលស្គាល់ជាលក្ខណៈសាកល៕ អត្ថបទ ៖ រ៉ាវី

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        9
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm