អាជ្ញាធរមីន បណ្តុះបណ្តាលកងទ័ពជើងគោក ស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រង ព័ត៌មានប្រតិបត្តិការ

2023/02/06 11:42:51 pm        51

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុ ប្រធានទី១ អាជ្ញាធរមីន ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និង​គ្រប់គ្រង​ព័ត៌មានប្រតិបត្តិការ ដែលរៀបចំដោយបញ្ជាការដ្ឋាន កងទ័ពជើងគោក និងសហការជាមួយ​ក្រុមគ្រូ​បង្គោល​មកពី​អាជ្ញាធរមីន ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការកងវិស្វកម្ម កងទ័ពជើង គោក លើកឡើងថា ចាប់តាំង​ពីកងទ័ពជើងគោកចូលរួម និងទទួលគម្រោងបោសសម្អាត មីនមនុស្សធម៌ពីអាជ្ញាធរមីន ឆ្នាំ២០២២ នេះគឺជា​វគ្គបណ្តុះបណ្តាលលើកទី១ ដែលអាជ្ញាធរ មីន បានផ្តល់ជូនកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក ។

លោកបន្តថា នៅចុងខែកុម្ភៈ ឆ្នាំ២០២៣នេះ កងទ័ពជើងគោក មានគម្រោងរៀបចំឲ្យ មានវគ្គបណ្តុះបណ្តាល បន្ថែមជូនកងកម្លាំង ២៩កង នៃតំបន់ភូមិភាគ៥ និងបន្តរៀបចំវគ្គ បណ្តុះបណ្តាលតាមការចាំបាច់ ដែល​វគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានកងទ័ពជើង ត្រូវ ការជាចាំបាច់នូវក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន និង​ជំនាញបច្ចេកទេសពីប្រតិបត្តិករដោះ មីនជាតិរបស់យើង។

ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា ការងារបោសសម្អាតមីននៅកម្ពុជា មាន វិសាលភាព ធំធេង និងស្មុគស្មា្ញណាស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវទស្សនវិស័យវែងឆ្ងាយ និងផែនការច្បាស់លាស់ក្នុងការដោះស្រាយ​បញ្ហា​មីនឲ្យ​អស់ត្រឹមឆ្នាំ២០២៥ ហើយការចូលរួមរបស់កងទ័ពជើងគោក ក្នុងការងារសកម្មភាពមីនមនុស្សធម៌ ពិតជាមាន​សារៈ​សំខាន់​​ខ្លាំងណាស់ ក្នុងការចូលរួមសម្រេចបាននូវទស្សនវិស័យនេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ពិតជាចង់ឃើញប្រជាពលរដ្ឋគ្រប់ទីកន្លែង ទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងស្នាមញញឹមទាំងអស់គ្នា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឲ្យក្រុមគ្រូបង្គោលអាជ្ញាធរមីន បន្តចែករំលែកបទពិសោធន៍ និងផ្តល់នូវខ្លឹមសារ​សម្រាប់​វគ្គបណ្តុះបណ្តាលឲ្យកាន់តែស៊ីជម្រៅបន្តែមទៀត ដល់កងកម្លាំងបោសសម្អាតមីនរបស់កងទ័ពជើងគោក ព្រមទាំងបានជម្រុញឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជាក់ស្តែងនៅទីវាល លើការងារ​បោសសម្អាតមីននេះ ៕ អត្ថបទ ៖ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm