ចំនួន​អ្នកស្លាប់​ដោយសារ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​កើនឡើង​ដល់​ជាង ​៣.៧០០​នាក់​នៅ​ទួរគី និង​ស៊ី​រី​

2023/02/07 02:46:06 pm        275

​ទួរគី៖ ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​បានសម្លាប់​មនុស្ស​ជាង ​៣.៧០០​នាក់​នៅ​ទូទាំងប្រទេស​ប្រទេស​ទួរគី និង​ភាគ​ពាយ័ព្យ​ក្នុង​ប្រ​ទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ ទី​៦​កុម្ភៈ ខណៈ​អាកាសធាតុ​រដូវរងា​ត្រជាក់​ខ្លាំង​ប៉ះពាល់​ដល់​អ្នករបួស​ និង​អ្នក​បាត់បង់​ផ្ទះសម្បែង​រាប់ពាន់​នាក់ ព្រមទាំង​ក្រុម​អ្នក​សង្គ្រោះ​ក្នុងការ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​។

​រញ្ជួយ​ដី​កម្រិត​ ៧.៨​រ៉ិ​ច​ទ័​រ​បាន​ផ្ដួល​រលំ​ប្លុក​អគារ​អឹ​ផាត​មិន​ជា​ច្រើន​ទាំងស្រុង​នៅ​ក្នុង​ទីក្រុង​នានា ​និង​បង្ក​ការ​បំផ្លិចបំផ្លាញ​បន្ថែម​ទៀត​ដល់​ជនជាតិ​ស៊ី​រី​រាប់​លាន​នាក់ ​ដែល​ត្រូវបាន​ជម្លៀស​ដោយសារ​សង្គ្រាម​។ ការរញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​មុនពេល​ថ្ងៃ​រះ​នៅក្នុង​អាកាសធាតុ​អាប់អួរ និង​មានការ​រញ្ជួយ​ដី​មួយ​ផ្សេងទៀត​នៅមុន​ពេល​រសៀល​។ អាជ្ញាធរ​គ្រោះមហន្តរាយ និង​សង្គ្រោះបន្ទាន់​នៅក្នុង​ប្រទេស​ទួរគី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើងដល់ ​២.៣៧៩​នាក់ និង​ជាង​ ១៣.០០០​នាក់​បាន​រង​របួស​ក្នុង​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ ដែល​ក្លាយជា​ការរញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​នេះ ចាប់តាំងពី​ការរញ្ជួយ​ក្នុង​កម្រិត​ស្រដៀង​គ្នា​នោះ​កាលពី​ឆ្នាំ១៩៩៩ ដែល​បាន​បំផ្លិចបំផ្លាញ​តំបន់​សមុទ្រ Marmara ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​ភាគ​ខាងកើត​ជិត​ទីក្រុង Istanbul សម្លាប់​មនុស្ស​ជាង ​១៧.០០០​នាក់​។

ចំណែក​នៅក្នុង​ប្រទេស​ស៊ី​រី​វិញ​មនុស្ស​ជាង​ ១.៤៥០​នាក់​បាន​ស្លាប់​ក្នុងការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ និង​ប្រមាណ ៣.៥០០​នាក់​បាន​រងរបួស នេះ​បើ​យោងតាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់ និង​ក្រុម​សង្គ្រោះ​ នៅ​ក្នុង​ភាគ​ពាយ័ព្យ​នៃ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​បោះ​បោរ​ប្រឆាំង​រដ្ឋាភិបាល​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm