ជំនួយ និង​អ្នក​ជួយសង្គ្រោះ​បាន​ប្រញាប់ប្រញាល់​មក​ទួរគី និង​ស៊ី​រី បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​

2023/02/07 05:19:52 pm        259

ទួរគី៖ ​រដ្ឋាភិបាល​ជាច្រើន​ប្រទេស​បាន​ប្រញាប់ប្រញាល់​បញ្ជូន​ជំនួយ បុគ្គលិក និង​ឧបករណ៍​ ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​ប្រទេស​ទួរគី និង​ស៊ី​រី​។ សហភាព​អឺរ៉ុបបាន​ប្រមូលផ្តុំ​ក្រុម​អ្នកស្វែងរក ​និង​ជួយសង្គ្រោះ​ដើម្បី​ជួយ​ប្រទេស​ទួរគី ខណៈ​ប្រព័ន្ធ​ផ្កាយរណប​ខូ​ភឺ​នី​គូស ​(Copernicus) របស់​ប្លុក​ចំនួន ២៧​ប្រទេសមាន​ភាព​សកម្ម​ដើម្បី​ផ្តល់​សេវា​ផែនទី​សង្គ្រោះបន្ទាន់​។

យ៉ាងហោចណាស់​មាន​ប្រទេស​សមាជិក​ចំនួន ១៣ បាន​ផ្តល់ជំនួយ​។ សហភាព​អឺរ៉ុប​បាន​និយាយថា ខ្លួន​ក៏​ត្រៀម​ផ្តល់ជំនួយ​ដល់​ប្រទេស​ស៊ី​រីតាមរយៈ​កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​ខ្លួន​។​ ​សហរដ្ឋអាមេរិក​កំពុង​សម្របសម្រួល​ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ទួរគី​ ដែលជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ រួមទាំង​ក្រុម​ជាច្រើន​ទៀត​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ និង​ជួយសង្គ្រោះ​។ ដៃគូ​មនុស្សធម៌​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិកក៏​កំពុង​ឆ្លើយតប ​ចំពោះ​ការបំផ្លិចបំផ្លាញ​នៅក្នុង​ប្រទេស​ស៊ី​រី​ផងដែរ​។ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​វិស្វករ​សំណង់​ជិត ១០០នាក់​នៅ​ទីក្រុង​ Los Angeles រួមជាមួយ​នឹង​សត្វ​សុនខ​ដែល​បានទទួល​ការហ្វឹកហ្វឺន​ពិសេស​ជិត​ ១០​ក្បាល​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ទួរគី​ដើម្បី​ជួយ​ក្នុងការ​សង្គ្រោះ​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​រុស្ស៊ី​មកពី​ក្រសួង​សង្គ្រោះបន្ទាន់ កំពុង​រៀបចំ​ធ្វើដំណើរ​ដោយ​យន្តហោះ​ទៅកាន់​ប្រទេស​ស៊ី​រី ជា​កន្លែង​ដែល​យោធា​រុស្ស៊ី​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ប្រទេស​នេះ​រួចហើយ ដែល​បាន​បញ្ជូន​អង្គភាព​ចំនួន ១០ មាន​បុគ្គលិក ៣០០​នាក់​ដើម្បី​ជួយ​សម្អាត​កម្ទេចកម្ទី និង​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​។ យោធា​រុស្ស៊ី​បាន​បង្កើត​ទីតាំង​ដើម្បី​ចែកចាយ​ជំនួយ​មនុស្សធម៌ ហើយ​រុស្ស៊ី​ក៏បាន​ផ្តល់ជំនួយ​ដល់​ប្រទេស​ទួរ​គី​ផងដែរ។ ប្រទេស​ស៊ី​រី​ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាមកំពុង​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក​ទាំងអស់​ជួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះដោយ​ផ្តល់​សេវា​សុខភាព ទីជម្រក និង​ជំនួយ​ស្បៀងអាហារ​។ តំបន់​ដែល​រង​ផលប៉ះពាល់​នៅក្នុង​ប្រទេស​ស៊ី​រី​ត្រូវបាន​បែងចែក​រវាង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល និង​តំបន់​ដែល​ចូល​កាន់កាប់​ដោយ​ក្រុមប្រឆាំង​របស់​ប្រទេស​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        374
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        421
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        398

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm