សាលី អ៊ូ​មើ​ត និង ម៉ី​ន ម៉ូ​ស្ដា​ន បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ការ​ប្រកួត​ម៉ូតូ​ទឹក​ជើងឯក​ពិភពលោក​

2021/04/27 09:59:58 am        467

​​ម៉ូតូ​ទឹក​៖ កីឡាករ សាលី អ៊ូ​មើ​ត ម្ចាស់​មេដាយមាស Asian Games 2018 និង​កីឡាករ ម៉ី​ន ម៉ូ​ស្ដា​ន បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មីនៃ​ការប្រកួត​កីឡា​ម៉ូតូ​ទឹក ​ជ្រើសរើស​ជើងឯក​ពិភពលោក Jet Ski World Cup 2021 នៅ​ប្រទេស​ថៃ បន្ទាប់ពី​អ្នក​ទាំងពីរដណ្ដើម​បាន​ចំណាត់ថ្នាក់ Top-5 លើកដំបូង ក្នុងនាម​កីឡាករ​អាស៊ីលើ​វិញ្ញាសា​ស្គី​ឈរ ឬ Ski GP ដែល​ជា​វិញ្ញាសា​ធំ​គេនៃ​ប្រភេទ​កីឡា​លើទឹក​នេះ។​

​សាលី អ៊ូ​មើ​ត បាន​ថ្លែងប្រាប់​ក្រុមការងារ BTV-News តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​ពី​ទីក្រុង​ប៉ា​តា​យ៉ា ក្រោយ​ចប់​ការប្រកួតកាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មេសា​ថា ខ្លួន និង ម៉ី​ន ម៉ូ​ស្ដា​ន ដែល​ត្រូវជា​ប្អូនជីដូនមួយ ពិតជា​រំភើប​រីករាយ​ជា​ខ្លាំងទោះ​ពុំ​ទទួល​បាន​ជើងឯក តែ​ពួកគេ​បាន​បង្កើត​កំណត់ត្រា​ថ្មីក្នុងនាម​កីឡាករ​អាស៊ី​ដំបូង ដែល​ដណ្ដើម​បាន​ពាន Top-5 ដ្បិត​កន្លងមក​ពុំ​ធ្លាប់​មាន​កីឡាករ​អាស៊ី​ណា​ម្នាក់​ធ្វើ​បាន​ឡើយ ​សូម្បី​ចំណាត់ថ្នាក់ Top-10។​ ​អ៊ូ​មើ​ត បន្ដ​ថា ក្នុង​វិញ្ញាសា​ស្គី​ឈរ​ គេ​បែង​ចែក​ជា ២ ទី​១-​វិញ្ញាសា​ស្គី​ឈរ ដែល​មិន​មាន​កំណត់​កម្លាំង​ម៉ាស៊ីន ពោលគឺ​កីឡាករ​អាច​លេង​កម្លាំង​ម៉ាស៊ីន​ដោយ​សេរី ខណៈ​ទី​២ គឺ​វិញ្ញាសា​ស្គី​ឈរ ដែល​កំណត់​កម្លាំង​ម៉ាស៊ីន​ត្រឹម ១,៥០០CC ប៉ុណ្ណោះ។ ក្នុង​វិញ្ញាសា​ទាំង ២ នេះកីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំងពីរបាន​ប្រកួត​វិញ្ញាសា​ទី​១ ដែល​ជា​វិញ្ញាសា​ធំ​ជាង​គេ​ដូចគ្នា ដោយ​កីឡាករ សាលី អ៊ូ​មើ​ត ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ និង​សិស្ស​ប្អូន ម៉ី​ន ម៉ូ​ស្ដា​ន ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៥។​

​​កីឡាករ​មាន​ប្រភព​ពី​ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់​ថា សម្រាប់​វិញ្ញាសា​ស្គី​ឈរ​ដែល​ប្រើ​កម្លាំង​ម៉ា​ស៊ីន​ដោយ​សេរី​នេះ​ គឺ​មាន​កីឡាករ​ចូលរួម​ប្រកួត​ជាង ៣០​នាក់។ ចំពោះ​កីឡាករ​ទទួល​បាន​ជ័យលាភី​លេខ​១ បាន​ទៅ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Quinten Vandenbossche ដែលជា​ជើងឯក​ច្រើន​សម័យ ខណៈ​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣ បាន​ទៅ​កីឡាករ​បារាំង​ដូចគ្នា ស្របពេល​ចំណាត់ថ្នាក់​លេខ​៤ និង​លេខ​៥ ក៏​បានមក​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ដូចគ្នា​ដែរ។​ ​គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​ម៉ូតូ​ទឹក​ជ្រើសរើស​ជើងឯក​ពិភពលោក Jet Ski World Cup 2021 នៅ​ប្រទេស​ថៃ បាន​ធ្វើឡើង​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​មេសា នៅ​តំបន់​ឆ្នេរ នៃ​ទីក្រុង​ប៉ា​តា​យ៉ាដោយមាន​ប្រទេស​ជាច្រើន​ចូលរួម ក្នុង​នោះ​ក៏​មាន​វត្តមាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ៥​រូប​ចូលរួម​ដែរ ក្នុង​នោះ​ក្រៅពី​កីឡាករ សាលី អ៊ូ​មើ​ត និង ម៉ី​ន ម៉ូ​ស្ដា​ន ដែល​ដណ្ដើម​បាន​ជ័យលាភី កីឡាករ ម៉ី​ន អូស្មាន ក៏​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៥ លើ​វិញ្ញាសា Novice ski 1500 Stock ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        127
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        140
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm