ការបំផ្លិចបំផ្លាញ​ដ៏​មហាសាល​ដោយសារ​ការរញ្ជួយ​ដី​នៅ​ទួរគី និង​ស៊ី​រី​

2023/02/07 05:55:23 pm        341

​ទួរគី៖ ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត ៤​ពាន់​នាក់ និង​រាប់ពាន់​នាក់​ផ្សេងទៀត​រង​របួស​នៅ​ទូទាំង​ប្រទេស​ទួរគី និង​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ។ ​ការ​រញ្ជួយ​ដី​កម្រិត ៧.៨រ៉ិចទ័រ​នេះ​បាន​ផ្ដួល​រំលំ​អគារ​អឹ​ផាត​មិន​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​នានា​របស់​ប្រទេស​ទួរគី និង​ស៊ី​រី​ក្លាយ​ជា​គំនរ​ថ្ម​។

​សារព័ត៌មាន Reuters បាន​បង្ហាញ​វីដេអូ​នៃ​ការ​បំផ្លិចបំផ្លាញ​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​ទីក្រុង Kahramanmaras របស់​ប្រទេស​ទួរគី ជាទី​ដែល​មនុស្ស​ប្រញាប់ប្រញាល់​ទៅ​ឲ្យ​ដល់​អ្នក​នៅ​រស់​រាន​មាន​ជីវិតក្រោម​អគារ​បាក់​រលំ​។ ​ការ​រញ្ជួយ​ទី​២ ​មាន​កម្លាំង​ខ្លាំង​ល្មម​អាច​ផ្ដួល​អគារ​ជាច្រើន​ថែមទៀត ដូចជា​ការ​រញ្ជួយ​លើកដំបូង​ដែរ​ដែល​បាន​អង្រួន​ពាសពេញ​តំបន់ បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​អ្នក​សង្គ្រោះ​ដែល​កំពុង​ព្យាយាម​ទាញ​សាកសព​ចេញពី​គំនរ​កម្ទេច​ថ្ម​។

​ការ​តភ្ជាប់​បណ្ដាញ Internet ដ៏​ទន់ខ្សោយ និង​ផ្លូវ​រង​ការ​បំផ្លិចបំផ្លាញ​រវាង​ទីក្រុង​នានា ដែល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ភាគខាងត្បូង​ប្រទេស​ទួរគី ប៉ះពាល់​ដល់​មនុ​ស្ស​រាប់​លាន​នាក់ បង្ក​ការ​រាំង​ស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ និង​ការ​ដោះ​ស្រាយ​ការ​ប៉ះពាល់​។ សីតុណ្ហភាព​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ត្រជាក់​ខ្លាំង ដែល​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ដុនដាប​សម្រាប់​មនុស្ស​ដែល​ជាប់​ក្រោម​គំនរ​កម្ទេច​ថ្ម ​ឬ​អ្នក​បាត់បង់​លំនៅឋាន​។ កាលពី​ថ្ងៃ​ចន្ទ​នោះ​ក៏មាន​ភ្លៀង​ធ្លាក់​ផង​ដែរ ក្រោយ​មាន​ព្យុះ​ព្រិល​ធ្លាក់​ទូទាំង​ប្រទេស​ទួរគីកាលពី​ចុង​សប្ដាហ៍​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        28
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        63
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm