ឯកឧត្តម ប៉ែន កុសល្យ៖ មន្ដ្រីច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ សាមគ្គីភាព និង​បម្រើផលប្រយោជន៍រួម

2023/02/07 07:37:23 pm        308

ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ បានជំរុញដល់មន្ដ្រីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ​ទាំង៣ ដែលទទួលបាន​មុខ​ដំណែង​នាពេលនេះ ត្រូវបន្តខិតខំបំពេញភារកិច្ចការងារថ្មី ឱ្យ​មានប្រសិទ្ធភាពខ្ពស់​សាមគ្គីភាព​ ផ្ទៃក្នុងល្អ និង​បម្រើផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋទាំងសង​ខាងរវាងខេត្តជាប់ព្រំដែន។

ថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចូលរួមប្រកាស​ចូលកាន់មុខ​ដំណែង​ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន​ អន្តរជាតិជាំ អូរស្មាច់ និងច្រកជប់គគីរ​ នារសៀលថ្ងៃទី៦ កុម្ភៈ ម្សិលមិញនេះ ។

ឯកឧត្តម ប៉ែន កសល្យ មានប្រសាសន៍បន្ដថា ​ការផ្លាស់ប្តូរ​និងការប្រកាសផ្ទេរភារកិច្ចចូល​កាន់មុខ​តំណែង​មន្រ្តីរាជការ​ របស់ច្រកទ្វារព្រំដែនអន្តរជាតិទាំង៣ គឺជា​គោលការណ៍​របស់​មន្ត្រី​រាជការ​គ្រប់រូប​ដែលត្រូវមានការផ្លាស់ប្តូររាល់មួយ​អាណត្តិ​ស្មើ២ឆ្នាំម្តង​ របស់​ប្រធាន​ស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់។

ឯកឧត្តម បានបន្តថា មន្រ្តីដែលជាប្រធានស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែនអន្តរជាតិទាំង​អស់​គឺ​មានតួរនាទីភារកិច្ចរបស់ខ្លួនក្នុងការទំនាក់ទំនង​រវាងច្រកព្រំដែនទាំង៣​ ក្នុងការ​ប្រាស្រ័យទាក់ទងគ្នា​ឲ្យបានល្អប្រសើររវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រតិបត្តិការផ្សេងៗ រវាងច្រកជាប់ព្រំដែនទាំង៣ សម្រួល​រាល់​បញ្ហាប្រឈមនានារវាងភាគីទាំងសងខាងពិសេស ក្នុងការ​ផ្តល់សេវា​ឲ្យ​មាន​តម្លាភាព សមត្ថភាព និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា លោក ស៊ាប់ យឿន ប្រធានស្នាក់ការច្រកទ្វារជាំស្រុកអន្លង់វែង,លោក ហ៊ូតារារិទ្ធ ប្រធានច្រកទ្វារព្រំដែនអូរស្មាច់ ក្រុងសំរោង ត្រូវផ្លាស់ប្ដូរឱ្យមកបម្រើការងារនៅរដ្ឋបាលខេត្ត ដាក់​ជំនួស​ដោយ លោក រ៉េម ផល្លាវី ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារជាំ, លោក ឯម បញ្ញារិទ្ធ ប្រធានស្នាក់ការច្រកទ្វារអូរស្មាច់ និងលោក ស៊ីម ហុច ប្រធានស្នាក់ការច្រកទ្វារជប់គគីរ៕ អត្ថបទ៖ សារិទ្ធ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        117
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm