Manchester City រង​ការចោទប្រកាន់​រឿង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រឈម​កាត់​ពិន្ទុ រឺ​កាត់​ចេញពី Premier League

2023/02/07 09:09:59 pm        195

​បាល់ទាត់៖ ​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស Premier League បានសម្រេច​ដាក់ពិន័យ​ក្លិប​ Manchester City ក្រោម​ការចោទប្រកាន់​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដែល​បំពាន​ច្បាប់​របស់ Premier League ជាង ១០០ករណី​។ ​​Premier League បានធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល ៤ឆ្នាំ និង​រកឃើញ​ពី​ការចំណាយ​លើ​ប្រាក់កម្រៃ​ជើង​ផ្សារ ដែល​បំពាន​ដល់​ច្បាប់​ចាយវាយ​ចន្លោះ​ឆ្នាំ២០០៩ ដល់ ២០១៨​។

​​រឿង​មួយទៀត​នោះ Manchester City ក៏​ត្រូវបាន​ចោទប្រកាន់​ពី​ការមិន​សហការ​ស៊ើបអង្កេត​ដែល​ចាប់ផ្តើម​តាំងពី​ខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ​។ ​​រដូវ​កាល​មុន Manchester City បាន​គ្រង​ជើងឯក English Premier League លើក​ទី៦ ចាប់តាំង​ពី​ការចាប់​វិនិយោគ​ដោយ Abu Dhabi United Group​។​ ​​តាមរយៈ​ការចោទប្រកាន់ និង​ដាក់ពិន័យ​នេះ រួមមាន​ការពិន័យ​ជា​ទឹកប្រាក់ ការ​កាត់​ពិន្ទុ រឺក៏​ឈានដល់​កាត់​ចេញពី​ក្របខណ្ឌ Premier League ទៀតផង​។​ ​​បើតាម​សេចក្តី​ថ្លែង​ការ​របស់ Premier League ថា City បាន​បំពាន​ពី​គោល​ការណ៍ ដែល​តម្រូវឱ្យ​ពួកគេ​ផ្តល់ព័ត៌មាន​ឱ្យ​ច្បាស់លាស់ជុំវិញ​ការចំណាយ​របស់ខ្លួន និង​ត្រឹមត្រូវ​តាមច្បាប់​របស់ Premier League​។

​​ការចំណាយ​របស់ City ដែល​តម្រូវឱ្យ​ផ្តល់ព័ត៌មាន​ជាក់លាក់ និង​ច្បាស់លាស់​នោះ​គឺ​រួមមាន​ដូចជា​ចំណូល​ចំណាយ​របស់​ក្លិប ការចំណាយ​ទូទៅ​លើ​ការគ្រប់គ្រង​ក្លិប និង​ប្រាក់ចំណូល​បាន​ពី​ដៃគូ​ឧ​ប​ត្ត​ម្ភ​ជាដើម​។ ​​រំលឹកថា កាលពី​ឆ្នាំ ២០២០ Manchester City ក៏បាន​រង​ការដាក់ពិន័យ​ដោយ UEFA ផងដែរ​ជុំវិញ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ខ្លួន​ចន្លោះ​ឆ្នាំ ២០១២- ២០១៦ ដែល​ឈានដល់​ការដាក់ពិន័យ​មិនឱ្យ​ចូលរួម​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប តែ​ក្រោយមក​ក៏ត្រូវ​បាន​លុប​ចោល​វិញ​មួយឆ្នាំ​ក្រោយមក​ដោយ​តុលាការ​មជ្ឈត្តការកីឡា CAS មួយឆ្នាំ​ក្រោយមក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm