ឯកឧត្តម ប្រាក់ សុខុន៖ «សហគមន៍អាស៊ាននឹងបន្តដើរតួនាទីដ៏សំខាន់ក្នុងនិមាបនកម្មតំបន់និងសកល»

2023/02/07 10:00:29 pm        457

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែង តទៅមុខសហគមន៍អាស៊ាននឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងនិមាបនកម្មតំបន់ និងសកល ដែលមានកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចច្រើនដែលបាន និងបន្តកើតឡើង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន, រវាងអាស៊ាន និងដៃគូសន្ទនា, កិច្ចព្រមព្រៀង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាង​កម្ពុជា និងចិន និងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារការទូត​សេដ្ឋកិច្ច​ឆ្នាំ២០២១-២០២៣» នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

ឯកឧត្ដម ថ្លែងថា ក្នុងរយៈកាល៥ឆ្នាំ ចុងក្រោយមកនេះ ស្ថានភាពតំបន់ និងអន្តរជាតិ រួមទាំង​ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបន្តវិវត្តយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស​ ពិបាកប៉ាន់ស្មាន និងប្រកប​ដោយគ្រោះថ្នាក់ ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ រវាង​ប្រទេសមហាអំណាច​ ការផ្លាស់ប្តូរតុល្យភាពកម្លាំង (Balance of Power) ​អស្ថិរភាព​សេដ្ឋកិច្ច និងសង្គម រួមទាំងការផ្លាស់ប្តូរនូវនយោបាយការបរទេសរបស់ប្រទេសអំណាចមធ្យម និងប្រទេសតូចៗ​ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទាំងនេះ។

ឯកឧត្តម បន្តថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍​របស់មហាអំណាចធំ​ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើន ដោយសារតែសារៈសំខាន់​នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច​ ពាណិជ្ជកម្ម ការតភ្ជាប់​ ពិសេសខាងផ្លូវសមុទ្រ យុទ្ធសាស្ត្រ និងនយោបាយ។ ចិន ឥណ្ឌា ជប៉ុន និងសហគមន៍អាស៊ាន នឹងបន្តរីកចម្រើន លូតលាស់ ព្រមទាំង​បង្កើនទំងន់ និងសារៈសំខាន់ខាងនយោបាយ ​សេដ្ឋកិច្ច និងយោធា។

ឯកឧត្ដមបញ្ជាក់ថា៖«ទំនាក់ទំនងល្អខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មិនត្រឹម​តែរួមចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​ ក្នុងស្រុកយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បង្ខិតប្រទេសយើងជាមួយប្រទេសដៃគូឱ្យកាន់តែជិតស្និទ្ធ ​ខាងផ្នែកនយោបាយទៀតផង។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ​ដែលត្រូវបានប្រកាសឱ្យប្រើនៅដើមឆ្នាំ២០២១ នឹងរួមចំណែក​យ៉ាងសំខាន់ក្នុងការសម្រេចគោលដៅខាងលើនេះ ​ដោយជំរុញការទាក់ទាញវិនិយោគ ស្វែងរក​ទីផ្សារសំរាប់ផលិតផល និងគាំទ្រដល់ឧស្សាហកម្មនាំចេញ លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌ខ្មែរ ​ដោយផ្អែកលើប្រៀបខ្លាំងនៃសក្តានុពលសេដ្ឋកិច្ច និង​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រសម័យ​អង្គររបស់យើង៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        36
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm