Leeds បញ្ចប់​តំណែង​លោក Jesse Marsch ក្រោយ​ក្លិប​ធ្លាក់​ដល់​លេខ ១៧ ក្នុង​លី​គ​

2023/02/07 10:04:17 pm        126

​បាល់ទាត់៖ ​ក្លិប​ Leeds United បានសំរេច​បញ្ចប់​តំណែង​អ្នកចាត់ការ​លោក Jesse Marsch ហើយ​ក្រោយ​ដឹកនាំ​បាន​មួយឆ្នាំ​។ ​Leeds United ចាញ់ Nottingham Forest ចុងក្រោយ​បំផុត ១-០ កាល​ពី​ថ្ងៃអាទិត្យ ដែលជា​ប្រកួត​ទី៧ នៅ Premier League មិនដែល​ឈ្នះ​ ពោលគឺ​ឈ្នះ​ចុងក្រោយ​បំផុត​តាំងពី​ថ្ងៃទី៥ ខែវិច្ឆិកា​។​

​​បច្ចុប្បន្ន Leeds ធ្លាក់​មកដល់​លេខ ១៧ ក្នុង​តារាង​នៅ​ឈរ​ពីលើ​តំបន់​គ្រោះថ្នាក់​ ដោយសារ​គ្រាប់​បាល់​ចំណេញ​ប៉ុណ្ណោះ​។​ ​គិត​ជារួម​ក្នុង​រដូវ​កាល​នេះ Leeds ឈ្នះ​តែ ៤ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ២០ប្រកួត​នៅ Premier League ក្រៅពីនោះ​ស្មើ ៦ ចាញ់ ១០​។​ ​រំលឹកថា ​អ្នកចាត់ការ​សញ្ជាតិ​អាមេរិក Jesse Marsch បាន​ចូលមក​កាន់តំណែង​ជំនួស​លោក Marcelo Bielsa កាលពី​ខែកុម្ភៈ​ឆ្នាំមុន​នៅពេល Leeds ឈរ​លេខ ១៦ ក្នុង​តារាង និង​ជួយសង្គ្រោះ Leeds ពី​ការ​កាត់ចោល​រដូវ​កាល​មុន​ក្រោយ​ឈ្នះ Brentford សប្តាហ៍​ចុងក្រោយ​។​

​​ក្រៅពី​ការដកតំណែង​លោក Jesse Marsch នោះ Leeds ក៏បាន​បញ្ចប់​តំណែង​គ្រូបង្វឹក Rene Maric រួម​ជាមួយ​នឹង​ជំនួយការ​ពីរ​នាក់​ទៀត​​។​ ​Leeds នឹងត្រូវ​ទៅ​ទឹកដី Manchester United យប់​ថ្ងៃ​ពុធ​នេះ និង​ជួប Manchester United ម្តងទៀត​នៅ​ថ្ងៃអាទិត្យ​ក្នុង​ទឹកដី​របស់ខ្លួន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm