ទេសចរបរទេសភ្ញាក់ផ្អើលនឹងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ជាមួយនឹងសន្តិភាពស្ថិរភាព

2023/02/07 03:27:58 pm        122

ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិបានសម្តែងការរីករាយ និងរំពឹងថា ពួកគេនឹងមកទស្សនានៅកម្ពុជា​ឲ្យបានញឹកញាប់ ជាពិសេសគឺនៅប្រាសាទអង្គរវត្ត ដោយពួកគេមើលឃើញថា នាពេលបច្ចុប្បន្នេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍនច្រើន និងមានសុខសន្តិភាព មានវប្បធម៌​សម្បូរ​រុងរឿង​ប្រកបដោយភាពទាក់ទាញ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ភាគច្រើន ភ្ញៀវទេសចរអន្ដរជាតិទាំងនោះបានលើក ឡើងថា ពួកគេពិតជាមានសេចក្ដីរីករាយពេលបានមកដល់ប្រទេសកម្ពុជា ​និងបានកោតសរសើរថា ជាប្រទេសដែលស្អាត មានវប្បធម៌រុងរឿងអស្ចារ្យ ហើយទេសចរខ្លះបានសន្យាថា នឹងមកលេងឱ្យ​បាន​ញឹកញាប់ផងដែរ និងដើរឲ្យបានគ្រប់ទីកន្លែងទៀតផង។

ភ្ញៀវទេសចរបរទេស ​ដែលបានអះអាងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នោះ គឺមកពី​ប្រទេសម៉ិចស៊ិកូ សហរដ្ឋអាមេរិក ប្រទេសប៉ូឡូញ ​និងប្រទេសអាឡឺម៉ង់​ ដោយពួកគេបាន ធ្វើ​ទស្សនកិច្ចនៅប្រាសាទអង្គរវត្ត ​បានសម្ដែងការកោតសរសើរ ពីភាពអស្ចារ្យ នៃប្រាសាទអង្គរវត្ដ និងការអភិវឌ្ឍរបស់ខេត្ដសៀមរាប។

ពួកគេបានបញ្ចេញទស្សនៈថា ប្រាសាទអង្គរគឺសម្បត្ដិវប្បធម៌មិនអាចកាត់​ ថ្លៃបានរបស់កម្ពុជា ចំណែក​ប្រជាជនក៏មានភាពរាក់ទាក់ណាស់ផងដែរ​។

សូមបញ្ជាក់ថា បន្ទាប់ពីកម្ពុជាបានបើកប្រទេសឡើងវិញក្រោយទប់ស្កាត់បាន​ជោគជ័យនូវការ​ឆ្លង​រាលដាលជំងឺកូវីដ-១៩តាមរយៈការចាក់ស្រោចវ៉ាក់សាំងលើប្រជាពលរដ្ឋស្ទើរទាំងស្រុងនោះ បានធ្វើឲ្យភ្ញៀវទសចរបរទេសហកមកទស្សនានៅកម្ពុជា កាន់តែច្រើនឡើងវិញផងដែរ។ជាក់ស្តែងកាលពីឆ្នាំ២០២២កន្លងទៅនេះ ភ្ញៀវទេសចរបរទេសបានកើតឡើង​ដល់ជាងពីរលាននាក់។ ដោយសម្រាប់ថ្ងៃនេះកម្ពុជាក៏បើកដំណើរជើងហោះផ្ទាល់រវាងកម្ពុជា និង​ចិន​ឡើងវិញផងដែរ ដោយការបើកនេះត្រូវបានគេរំពឹងថា ប្រជាជនចិន នឹងមកទស្សនាកម្ពុជា​កាន់តែច្រើនជាងមុនផងដែរ​៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ករណីកាប់ប្លន់ម៉ូតូនៅសង្កាត់ស្រះចកសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់
2023/03/23 09:50:29 pm        1
សមាគមថ្នាលយុវជនកម្ពុជាបេ្តជ្ញាចូលរួមកាន់តែសកម្មថែមទៀតក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
2023/03/23 07:53:16 pm        1
អាម៉េរិកចោទប្រទេសដទៃថា រំលោភសិទ្ធិមនុស្ស តែបិទបាំងការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លួន
2023/03/23 06:40:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ករណីកាប់ប្លន់ម៉ូតូនៅសង្កាត់ស្រះចកសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់

2023/03/23 09:50:29 pm
​សមាគមថ្នាលយុវជនកម្ពុជាបេ្តជ្ញាចូលរួមកាន់តែសកម្មថែមទៀតក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
2023/03/23 07:53:16 pm
​អាម៉េរិកចោទប្រទេសដទៃថា រំលោភសិទ្ធិមនុស្ស តែបិទបាំងការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លួន
2023/03/23 06:40:41 pm
​នាវាចម្បាំង​សហរដ្ឋអាមេរិក ​ចូលរួម​សមយុទ្ធ​យោធា​នៅ​កូរ៉េខាងត្បូង ខណៈ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល
2023/03/23 06:21:29 pm
​លោក Medvedev៖ ការព្យាយាមណាមួយក្នុងការចាប់ខ្លួនលោក Putinស្មើនឹងការប្រកាសសង្រ្គាមជាមួយរុស្ស៊ី
2023/03/23 05:44:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2023/03/23 01:49:04 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2023/03/22 05:19:32 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2023/03/18 11:00:58 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2023/03/22 04:46:53 am
​កម្ពុជារកឃើញអូមីក្រុងបំប្លែងថ្មី ប្រភេទ BA4 និង BA5 មានលទ្ធភាពឆ្លងលឿន
2023/03/22 03:27:34 pm

ព័ត៌មានវីដេអូ

​រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am
សម្ដេចតេជោណែនាំឱ្យមាតាបិតាអាណាព្យាបាលសិស្សកុំវាយតម្លៃកូនខ្លួនឯងប្រៀបធៀបជាមួយកូនអ្នកដទៃ
2022/05/03 05:09:51 am
ឯកឧត្ដម ហ៊ុន ម៉ាណែត លើកឡើងថា គ្រូបង្រៀនជាអ្នកដែលសម្បូរទៅដោយគំនិត ចំណេះ និងគុណធម៌ខ្ពស់
2022/04/27 06:10:36 pm