អគ្គនាយកស៊ីម៉ាក់ថា ការបូមខ្សាច់ក្នុងទន្លេនៅព្រៃវែង ដើម្បីបោសសំអាតមីន មិនមែនធ្វើអាជីវកម្ម

2023/02/07 10:29:41 pm        168

កណ្ដាល៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (CMAC) បានអះអាងថា ការបូមខ្សាច់​នៅបាតទន្លេ នៅជិតចំណុចកោះពាមរាំង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីងាយស្រួលដល់ការ​បោស​សំអាតសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម មិនមែនជាការធ្វើអាជីវកម្មអចិន្ត្រៃយ៍ និងស្នើកុំឲ្យ​ពលរដ្ឋមាន​ការ​យល់ច្រឡំ ។

ឆ្លើយតបនឹងកង្វល់របស់ពលរដ្ឋ លើកឡើងក្នុងវេទិកាសាធារណៈ ស្តីពី ការបូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ​បោស​សំអាត គ្រាប់មីនមិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា នៅតំបន់កោះពាមរាំង ជាទីតាំងមាននាវាលិច ហើយមានការធ្លាក់គ្រាប់ជាច្រើន នៅក្នុងបាតទន្លេ ដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋ និងទាមទារត្រូវបោសសំអាត ។

ឯកឧត្តម បានបន្តថា បន្ទាប់ពីទទួលបាននូវគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារអន្តរក្រសួង បានរៀបចំ​ផែនការធ្វើការបោសសំអាត ដោយប្រើប្រាស់រយៈពេល ១៨ខែ ចាប់ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ ដែលការ​បោសសំអាត​នេះ គឺត្រូវបូមខ្សាច់សិន ទើបអាចអនុវត្តការងារបាន ប៉ុន្តែការបូមនេះ គឺធ្វើតាម​លក្ខណៈបច្ចេកទេស​ត្រឹមត្រូវ មិនមែនចេះតែបូមនោះទេ ដែលបញ្ហានេះសូមអំពាវនាវដល់ពលរដ្ឋមានការចូលរួមសហការ ហើយសូម​កុំជឿតាមការញុះញង់របស់ជនដទៃ តវ៉ាបង្អាក់សកម្មភាពនេះ ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា សម្រាប់ខ្សាច់ដែលបូមបាន គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងស្ថាប័នពាក់ព័ន្ធ ជាអ្នកចាត់ចែក ហើយចំណូលបានពីការលក់ខ្សាច់នេះ គឺ៩០ភាគរយ ដាក់ចូលក្នុងថវិការដ្ឋ ហើយ១០ភាគរយទៀត ទុកសម្រាប់អភិវឌ្ឍមូលដ្ឋាន ។

គួរបញ្ជាក់ថា ប្រតិបត្តិការរុករកសំណល់ជាតិផ្ទុះ នៅកោះពាមរាំង មានកម្លាំងអនុវត្តចំនួន៦៧នាក់ ក្នុងនោះមានកម្លាំង​ស៊ីម៉ាក់ អង្គភាពពិសេស៩១១ រួមទាំងការប្រើប្រាស់សម្ភារសំខាន់ៗជាច្រើនប្រភេទ ។ ក្នុងរយៈពេលជិត១ឆ្នាំមកនេះ បន្ទាប់ពីកំណត់នូវទីតាំង និងទំហំច្បាស់លាស់ ក្រុមការងារបានរកឃើញកាកសំណល់ជាតិផ្ទុះ និងគ្រាប់មីនចំនួនជាង ២ ៧០០គ្រាប់ កាំភ្លើងធុនស្រាល២ដើម និងបំណែកនាវាប្រមាណជាង ៦ ៦០០គីឡូក្រាម សរុបទាំងអស់មានទម្ងន់ជិត ៤ម៉ឺនគីឡូក្រាម ៕ អត្ថបទ ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm