អ្នកវិភាគ៖ ការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលជាកត្តាចម្បង ធ្វើឱ្យកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

2023/02/07 10:46:48 pm        452

ភ្នំពេញ៖ ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល មានទាំងនយោបាយ ការទូត សេដ្ឋកិច្ច និងកត្តាសុខសន្តិភាព ជាដើមនោះ ទើបធ្វើឱ្យប្រទេសកម្ពុជា អាចរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៃព្រឹត្តិការណ៍ស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ ។ នេះបើតាមប្រសាសន៍របស់បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយ បានផ្តល់បទសម្ភាសន៍ជាមួយBTV នាថ្ងៃទី៧ ខែកុម្ភៈនេះ ។

បណ្ឌិត គិន ភា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា ​កាន់ តែមានឈ្មោះល្បីល្បាយ និងទទួលបានផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ខណៈភ្ញៀវទេសចរជាច្រើន​ នឹងមកប្រទេសកម្ពុជា ។

ប្រទេសកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬហៅថា ស៊ីហ្គេម លើកទី៣២ ត្រូវនឹងរយៈពេល៦៤ឆ្នាំ ​នៃព្រឹត្តិការណ៍ស៊ីហ្គេម ដោយមានរយៈ២ឆ្នាំរៀបចំម្តង។ ការប្រកួត ស៊ីហ្គេមនៅឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់១៧​ ខែឧសភា ឆ្នាំ២០២៣ ដោយ​មានកីឡាប្រកួត៣៨ ប្រភេទ ដែលក្នុងនោះរួមមាន ប៉េតង់ តេក្វាន់ដូ (WT) ប្រដាល់គុនខ្មែរ បាល់ទាត់ គុនល្បុក្កតោ និងកាយ វប្បកម្ម ។ល ។

ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ប្រទេសកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងមួយទៀត នោះ គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ​ដែលចាប់ផ្តើមពីថ្ងៃទី៣ ​ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡាចំនួន១២ប្រភេទ រួមមាន​ អត្តពលកម្មហែលទឹក អុក បាល់ទះ អង្គុយ វាយសី និងវាយកូនឃ្លីលើតុ ។ល ។

ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ នៅឆ្នាំនេះ ​គឺជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត​ សម្រាប់ប្រទេសកម្ពុជា ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រ ជាជនកម្ពុជា ៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        39
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm