កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប

2023/02/08 03:14:47 pm        304


សៀមរាប៖ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្ដីពី3R និងសេដ្ឋកិច្ចចក្រា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៣នេះ រៀបចំដោយក្រសួងបរិស្ថានកម្ពុជា។

វេទិកានេះ ផ្តោតលើការកាត់បន្ថយ ការប្រើប្លាស្ទិក ការប្រើឡើងវិញ នូវប្លាស្ទិក និងកែច្នៃយកមកប្រើប្រាស់ នូវសំណល់ប្លាស្ទិក ហៅកាត់ជា ភាសាអង់គ្លេសថា «3R» និង សេដ្ឋកិច្ចចក្រា ចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ខណៈកំពុងជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។

ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្នីសីទសារព័ត៌មាននា រសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប ឱ្យដឹងថា វេទិការនេះ បានចាប់ផ្តើមឡើងនៅឆ្នាំ២០១៩ ក្នុងប្រទេស ជប៉ុន ហើយចុងក្រោយនៅ​ឆ្នាំ២០២០ បានធ្វើតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមបន្ដថា ”ការរៀបចំវេទិកានេះ ស្របតាមសំណើររបស់ប្រទេសជប៉ុន ដើម្បីធ្វើការកិច្ចសហ ប្រតិបត្តិការទូលំទូលាយលើការកម្ពស់គោលការណ៍3R គឺ R1 កាត់បន្ថយ, R2 ប្រើប្រាស់ឡើងវិញ និង3R ការកែច្នៃឡើងវិញ នូវក្នុងតំបន់អាស៊ី។ វេទិកានេះមាន សមាជិកមានរដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ វិស័យឯកជន អង្កការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត”។

ឯកឧត្តម មានប្រសាសន៍ថា៖ សម្រាប់វេទិកាថ្នាក់តំបន់ លើកទី១១ ដែលកម្ពុជា រៀបចំលើកទី១ លើទឹកដីនៃខេត្តសៀមរាប ពីថ្ងៃទី៨-១០ កុម្ភៈ ក្រោមប្រធានបទ «សមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នឹងមានការចូលរួមពីគណៈប្រតិភូ មកពី៣៩ប្រទេស ក្រោមកិច្ចសហការ រវាងក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ក្រសួងបរិស្ថាននៃ ប្រទេស ជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងឱ្យដឹងថា បើសិនយើងមិនមានវិធានការទប់ស្កាត់ទៅ លើបញ្ហាក្នុង ការកាត់បន្ថយទៅលើការប្រើប្រាស់ប្លាស្ទិកនេះទេ នោះសំណល់ ប្លាស្ទិកនៅលើភពផែនដី​របស់យើងនឹងកើនឡើងទៅដល់៣៤ Millionតោន ដែលចំនួននេះ គឺជាចំនួនដ៏ច្រើនបំផុត ហើយ បើប្រៀបធៀនទៅត្រីដែលនៅក្នុងមហាសមុទ្រ ប្លាស្ទិកនេះគឺមានចំនួនច្រើន​ជាងត្រីនៅក្នុងមហាសមុទ្រទៀត។

បើតាមឯកឧត្ដម នេត ភក្ដ្រា បានបន្ថែមថាបញ្ហាថងប្លាស្ទិកនេះ ជាបញ្ហាមួយ ដែលបង្កើតនៅផល​ប៉ះពាល់ ទី១ ប៉ះពាល់ដល់បរិស្ថាន, ទី២ ប៉ះពាល់ដល់សុខភាព និងទី៣ ប៉ះពាល់ដល់សេដ្ឋកិច្ច​ផងដែរ។

ឯកឧត្តម បានលើកឡើងថា “បច្ចុប្បន្ននេះ ពិភព លោកបានយកចិត្តទុកដាក់ខ្លាំងទៅលើការ​ប្រើប្រាស់ឡើងវិញ ការកែច្នៃ ការកាត់បន្ថយ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃប្លាស្ទិក នេះ នៅលើភពផែនដី ហើយនៅក្នុងនោះ គឺមានការដាក់ចុះ នៅគោលនយោបាយសេដ្ឋកិច្ចចក្រា ឬក៏សេដ្ឋកិច្ចវិលជុំ ដែលសំដៅទៅលើការទាញយកនៅការកែឆ្នៃ ទៅលើសំណល់រឹង មកអោយធ្វើជារបស់ដែលមានតម្លៃ ហើយប្រើប្រាស់នៅក្នុង ប្រព័ន្ធវិលជុំ”។ប្លាស់ស្ទិកនេះ បានបង្កឱ្យមានផលប៉ះពាល់ពិសេសនោះ បរិស្ថាន សុខភាព និងសេដ្ឋកិច្ចជាដើម។ ប្លាស្ទិកបានប៉ះពាល់នៅពេលយើងដុតគឹបំពុលដល់បរិយាកាស ហើយនៅក្នុងទឹកវិញគឺប៉ះពាល់ដល់គុណភាពទឹក និងនៅក្នុងដី គឺប៉ះពាល់ដល់គុណភាពដី។ប្លាស្ទិកនៅក្នុងដីអាចរលាយ បានរហូតដល់មួយពាន់ឆ្នាំក៏មាន។ទើបរដ្ឋាភិបាល នៅលើពិភពលោកបានយកចិត្តទុកដាក់ទាំងអស់គ្នា។

ឯកឧត្តមបានលើកឡើងថា សារធាតុប្លាស្ទិក បានប៉ះពាល់ដល់សារពាង្គកាយ មនុស្ស ហើយតាមរយៈចំណីអាហារ និងការប្រើប្រាស់នូវរបស់របផ្សេងៗ ។នៅក្នុងតាមការសិក្សាស្ត្រី​មានផ្ទុកនូវមីក្រូប្លាស្ទិកច្រើនជាបុរស តាមរយៈ ការប្រើប្រាស់នូវផលិតផលកូស្មិកទិក ឬផលិត សំអាងមួយចំនួន។

ឯកឧត្តមបញ្ជាក់ថា ការលើកឡើងនៅវេទិកាតំបន់3R និងសេដ្ឋកិច្ចចក្រា នេះឡើង ដើម្បីរក​ចំណុចរួមក្នុងការដោះស្រាយបញ្ហា ដែលកើត ឡើងពីផលិតផលប្លាស្ទិក ថាតើអាចគ្រប់គ្រង​ប្លាស្ទិកនៅ លើពិភពលោកដោយរបៀបណា?៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm