សារព័ត៌មាន​ត្រូវ​បាន​ចាត់ទុកជា​កញ្ចក់​ឆ្លុះបញ្ចាំង​កម្ពុជា​បច្ចុប្បន្ន កំឡុង​ស៊ី​ហ្គេម២០២៣

2023/02/08 04:40:13 pm        88

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC/CAMAPGOC) ​បានចាត់ទុក​វិស័យ​សារព័ត៌មាន ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ធ្វើជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​កម្ពុជា​បច្ចុប្បន្នទៅកាន់​ពិភពលោក ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​

​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ព័ត៌មាន និង​ផ្សព្វផ្សាយនៅ​ដើម​សប្ដាហ៍​នេះ ឯកឧត្តម​បានលើកឡើង​ថា បច្ចុប្បន្ន​ពិភពលោកកំពុង​ផ្ដោត​ចក្ខុ​មក​កម្ពុជា តាមរយៈ​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ បន្ទាប់ពី​កម្ពុជារង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ ក្នុងនោះ​ក៏​ដោយសារ​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​របស់​សារព័ត៌មាន​ជាតិ និង​អន្ដរជាតិ។ ហេតុនេះ កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការរៀបចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ផង និង​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជាក្រោម​ម្លប់​សន្ដិភាព​ផង។​

​​យ៉ាងណាក្ដី មុន​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​មកដល់ គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក៏​គ្រោង​នឹង​កោះប្រជុំ​ជាមួយ​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ពិសេស​គ្រប់​ទូរទស្សន៍​ក្នុងស្រុកដើម្បី​ពិភាក្សា និង​ស្វែងយល់​ពី​លទ្ធភាព​ក្នុងការ​ផ្សព្វផ្សាយ។ លើសពីនេះ​ CAMSOC ​ក៏​គ្រោង​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​វិជ្ជាជីវ​សារព័ត៌មាន​កីឡា និង​ការ​ផ្ដិត​យក​រូបភាព​កីឡា ដែល​ជំរុញ​ដល់​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​មានគុណ​ភាពប្រសើ​រ ស្របតាម​និយាម​កីឡា​អន្ដរជាតិ​ទៀតផង។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​០៨ ខែកុម្ភៈ​នេះ កម្ពុជា​នៅសល់ ៨៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា មុន​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ។ ចំពោះ​ការចុះឈ្មោះ​សារព័ត៌មាន​ជាតិ​-​អន្ដរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះគ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែមីនា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm