អគ្គនាយកដ្ឋាន​កីឡា​ជំរុញ​មន្ដ្រី​អង្គភាព​ពាក់ព័ន្ធត្រូវ​ចេះ​ប្រើ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ប្រតិបត្តិ​ការងារ​

2023/02/08 04:49:30 pm        189

​ភ្នំពេញ៖ ឯកឧត្តម អ៊ុក សិទ្ធ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ជំរុញ​ឲ្យ​មន្ដ្រី​អង្គភាព​ពាក់ព័ន្ធត្រូវ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ប្រតិបត្តិ​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​រហ័ស​ទាន់ពេលវេលា។​

​ការលើកឡើង​នេះ បន្ទាប់ពី​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡានៃ​អគ្គនាយកដ្ឋាន​កីឡា បាន​បើក​វគ្គ​បណ្តុះបណ្តាលស្តីពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា​កម្រិត​២ សម្រាប់​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កីឡាកាលពីដើម​សប្ដាហ៍​កន្លងទៅ នៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡានៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ មានប្រសាសន៍ថា ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡាគឺជា​ការអភិវឌ្ឍ​ការងារ​អប់រំ​កាយ និង​កីឡា ឲ្យ​ទៅជា​ចំណុច​ស្នូលនៃ​ការកែទម្រង់ និង​លើកកម្ពស់​សុខភាព សមត្ថភាព​ជំនាញ និង​បច្ចេកទេស​អប់រំ​កាយ និង​កីឡារបស់​សិស្ស និស្សិត យុវជន និង​មហាជន​ប្រកបដោយ​គុណភាព និង​សិទ្ធិ​ផល​ខ្ពស់​ក្នុងការ​ប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ចជាតិ​ផងដែរ។​

​តាមរយៈ​នេះ ឯកឧត្តមបាន​កោតសរសើរ​ដល់​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា ដែល​បាន​មើលឃើញ​គុណ​តម្លៃនៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ សម្រាប់​ប្រតិបត្តិការ​ការងារ និង​បានរៀបចំ​វគ្គ​នេះ​បន្ថែម​ជា​លើក​ទី​២ ដើម្បី​ដុសខាត់​ចំណេះ​ជំនាញ​បច្ចេកវិទ្យា​បន្ថែមទៀត​ ដល់​មន្ត្រី​តាម​អង្គភាព​ទាំងអស់នៃ​អគ្គនាយកដ្ឋាន​កីឡា​។ ដោយ​ហេតុនេះ ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់ត្រូវ​ត្រង់ត្រាប់ និង​កត់ត្រា​នៅ​ចំណុច​ល្អ​ដែល​គ្រូ​ឧ​ទេ្ទ​ស​ពន្យល់ និង​ណែនាំ ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ខ្លួនឯង ​និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​តាម​អង្គភាព​របស់ខ្លួន។​ ​

លោក អ៊ឹង វីរៈ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡាបាន​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះគ្រោង​រៀបចំ ៥​ថ្ងៃដោយមាន​សិក្ខាកាម​ចូលរួម​ មកពី​អង្គភាព​ក្រោម​ចំណុះ​អគ្គនាយកដ្ឋាន​កីឡា ក្នុង​គោលបំណង​បង្កើន​ការស្វែងយល់​ពី​បរិបទ​ការងារ​ថ្មី​ក្នុងសម័យ បច្ចេកវិទ្យា​ទំនើប ដូចជា​ការប្រើប្រាស់​កម្ម​វិធី​ទំនាក់ទំនង និង​ការគ្រប់គ្រង​ការងារ​ដោយ​សិក្សា​លើ​ការរៀបចំ និង​ចូល​កិច្ចប្រជុំ​អន​ឡាញ​ការ ស្វែងយល់​ពី​កម្រិត​មូលដ្ឋាន​នៃ​សុវត្ថិភាព​ទិន្នន័យ ការប្រើប្រាស់​បច្ចេកវិទ្យាដើម្បី​គ្រប់គ្រង​ទិន្នន័យ ការប្រើប្រាស់​ Excel ​និង​ google Sheet ​ក្នុង​វិស័យ​ស្ថិតិ ស្វែងយល់​ពិធី​ចរចា និង​សម្របសម្រួល ការកំណត់​ប្រភេទ​ទិន្នន័យ​សម្រិតសម្រាំង​ទិន្នន័យ និង​ចងក្រង​ទិន្នន័យ ​និង​ការសរសេរ​កម្រង​សំណួរ​សម្រាប់​ចុះ​ស្រង់​ស្ថិតិ ព្រមទាំង​ការវិភាគ និង​ពន្យល់​លទ្ធផល​ស្ថិតិ​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm