ចំនួន​អ្នក​ឆ្លងកាត់​ព្រំដែន​ប្រចាំថ្ងៃ​នៅ​ចិន​កើនឡើង​ខ្ពស់បំផុត ចាប់តាំងពី​ការផ្ទុះ​ជំងឺ​រាតត្បាត​សកល​

2023/02/08 05:28:28 pm        236

​ចិន៖ យោងតាម​ទិន្នន័យ​បញ្ចេញ​ដោយ​រដ្ឋបាល​ទេសន្តរប្រវេសន៍ ​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​អង្គារ ចំនួន​អ្នកធ្វើដំណើរ​​ចេញ និង​ចូល​ប្រចាំថ្ងៃ​ទាំង​ទៅ​ និង​មកពី​ប្រទេស​ចិន​បាន​ឡើង​ដល់ ​៦៧៦.០០០​នាក់​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៃ​អ្នក​ធ្វើ​ដំណើរ​ ចាប់​តាំងពី​មានការ​ផ្ទុះ​រាលដាល​វីរុស COVID-19។

​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន មួយ​ចំណែក​ធំ​ដោយសារ​ការ​អនុវត្តន៍​គោល​នយោបាយ​រដ្ឋបាល​អន្តោប្រវេសន៍​កាន់តែ​ប្រសើរ ក្រោយ​ការលុបចោល​វិធានការ​ឆ្លើយតប​វីរុស COVID-19 និង​ការ​ចាប់ផ្ដើម​ឡើងវិញ​ទាំងស្រុង​នៃ​ការ​ធ្វើ​ដំណើរ​ជាធម្មតា​រវាង​ចិនដីគោក និង​ទីក្រុង​ហុងកុង ព្រមទាំង​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​កាលពី​ថ្ងៃ​ចន្ទ​។ ​ចំនួន​អ្នក​ធ្វើដំណើរ​កាលពី​ថ្ងៃ​ចន្ទ​ស្មើនឹង ​៣២.៨% ខ្ពស់​ជាង​កាលពី​កន្លងទៅ​។

ប្រទេស​ចិន​បាន​ទម្លាក់​ការគ្រប់គ្រង​នៃ​វីរុស COVID-19 ពី​កម្រិត A ទៅ​កម្រិត B សម្រាប់​ជំងឺឆ្លង​នេះ​កាលពី​ថ្ងៃ​ទី​៨​ ខែ​មករា ដោយ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការ​ធ្វើដំណើរ​ និង​បោះបង់ចោល​ការ​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយឡែក សម្រាប់​អ្នកដំណើរ​ចូលទៅ​ដល់​ប្រទេស​ចិន៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm