លោកជំទាវ ជា សិរី អរគុណចក្រភពអង់គ្លេសគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យធនាគារ និងធនធានមនុស្ស

2023/02/08 05:38:51 pm        287

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ​នៃកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ចក្រភព​អង់គ្លេស​មកលើការអភិវឌ្ឍកម្ពុជា ដោយនៅក្នុងវិស័យធនាគារអង់គ្លេសបានជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ការផ្តល់ជំនួយបច្ចេកទេស និងការពង្រឹង​សមត្ថភាពលើផ្នែកហិរញ្ញប្បទានបៃតង ការអភិវឌ្ឍដោយគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលស្របនឹងគោលដៅរបស់កម្ពុជា និងក្នុងក្របខណ្ឌជាពិសេសអាស៊ាន។

លោកជំទាវ ជា សិរី បានថ្លែងបែបនេះក្នុងឱកាស ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកជំទាវ ជា សិរី បានថ្លែងស្វាគមន៍ ឯកឧត្តម Dominic Williams ដែលមកបំពេញបេសកកម្មជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាចាប់ពីខែសីហា ឆ្នាំ២០២២ មក។

ឯកឧត្តម Dominic Williams ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការគាំទ្រទាំងរបស់​ចក្រភព​អង់គ្លេសគដល់កម្ពុជា ហើយបានបញ្ជាក់ថា ស្ថានទូតអង់គ្លេសនឹងបន្តសហការគាំទ្រ នៅលើផ្នែកទាំងនេះទៀត និងត្រៀមខ្លួនផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ​លើផ្នែកពាក់ព័ន្ធនានា។

លោកជំទាវ ជា សិរី ក៏បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា សេដ្ឋកិច្ចកម្ពុជាបានទទួល​ផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ជាពិសេស នៅឆ្នាំ២០២០ ហើយបានងើបឡើងវិញជា​បន្តបន្ទាប់ដែល​គាំទ្រ​ដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារ​បាន​គ្រប់គ្រាន់យ៉ាងឆាប់រហ័ស​ហើយបានបើកប្រទេសឡើងវិញនៅឆ្នាំ២០២១ ដែលធ្វើឱ្យសកម្មភាព​សេដ្ឋកិច្ចក្នុងស្រុកត្រឡប់មកប្រក្រតីភាពវិញ។

លោកជំទាវ ជា សិរី ថ្លែងថា នៅឆ្នាំ២០២២កន្លងមកកម្ពុជាបានទទួលរងផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា ដែលបណ្តាលមកពីការកើនឡើងថ្លៃប្រេង និងម្ហូបអាហារ ក្រោមឥទ្ធិពលនៃសង្គ្រាមរុស្សី អ៊ុយក្រែន ប៉ុន្តែកម្រិតអតិផរណាបានធ្លាក់ចុះមកវិញជាបន្តបន្ទាប់រហូតដល់កម្រិតប្រមាណ ៣% នៅចុងឆ្នាំ២០២២។ ខណៈនៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថាបន្តងើបឡើងថែមទៀត ក៏ប៉ុន្តែក៏ប្រឈមនឹងភាពមិនច្បាស់លាស់ច្រើនដែរ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការថយចុះកំណើននៅក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជានាំទំនិញចេញ។ ចំណែកឯក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរក្នុងស្រុកបានវិលរកភាពប្រក្រតីវិញនៅឆ្នាំ២០២២ ហើយភ្ញៀវទេសចរអន្តរជាតិបានកើនឡើងខ្ពស់ជាងការរំពឹងទុក ថ្វីបើនៅមានកម្រិតទាបជាងគ្រាមុនវិបត្តិក៏ដោយ។

លោកជំទាវបញ្ជាក់ថានៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថាបន្តងើបឡើងថែមទៀត ក៏ប៉ុន្តែក៏ប្រឈមនឹងភាពមិនច្បាស់លាស់ច្រើនដែរ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការថយចុះកំណើននៅក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជានាំទំនិញចេញ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានស្នើសុំឱ្យស្ថានទូតអង់គ្លេស បង្ហាញពីឱកាសល្អនៃការវិនិយោគនៅកម្ពុជា និងបង្កើនតម្រូវការនាំទំនិញចូលពីកម្ពុជា ដោយសារសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសស្ថិតក្នុងតំបន់ប្រកបដោយថាមភាព។

ពាក់ព័ន្ធបញ្ហាដុល្លារូបនីយកម្មនៅកម្ពុជា លោកជំទាវ បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា មិនមែនធ្វើបដិដុល្លារូបនីយកម្មដោយបង្ខំនោះទេ តែលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ស្របតាមស្ថានភាពទីផ្សារ និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

ឯកឧត្តម Dominic Williams បានអបអរសាទរការគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជា ដែលក្នុងនោះកំណើនបន្តងើបឡើងជាលំដាប់ អតិផរណាកើនឡើងក្នុងកម្រិតមធ្យម​ហើយថយចុះយ៉ាងឆាប់រហ័ស រក្សាបានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ ហើយប្រព័ន្ធធនាគារ​មានភាពធន់ និងរួមចំណែកក្នុងការគាំទ្រកំណើន និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិទាំងកូវីដ-១៩ និងរលកអតិផរណា។

ឯកឧត្តម Dominic Williams បានជម្រាបសួរពីវឌ្ឍភាពនិងបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកជំទាវ ជា សិរី ថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាជនក្រីក្រ។ លើសពីនេះវិស័យមីក្រូហិរញ្ញវត្ថុបានកាត់បន្ថយភាពងាយរងគ្រោះពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលភាគច្រើនមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអាចឱ្យប្រជាជនប្រើប្រាស់​សេវា​ហិរញ្ញវត្ថុផ្លូវការសម្រាប់អភិវឌ្ឍន៍អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm