អ្នក​រស់រានមានជីវិត​ស្នាក់នៅ​ក្នុង​តង់​មនុស្សធម៌ បន្ទាប់ពី​រញ្ជួយ​ដី​នៅ​ទួរគី​

2023/02/08 06:26:24 pm        276

​ទួរគី៖ អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​គ្រាអាសន្ន​របស់​ប្រទេស​ទួរគី (AFAD) បាន​បង្កើត​តង់​មនុស្សធម៌​នៅក្នុង​ខេត្ត Malatya ដើម្បី​ផ្តល់​ទីជម្រក​ដល់​អ្នក​ដែល​បាន​បាត់បង់​លំនៅឋាន​របស់​ពួកគេ បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​មាន​ឥ​ទ្ធិ​ពលកាលពី​ថ្ងៃ​ចន្ទ បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ស្លាប់​នៅ​ភាគខាងត្បូងប្រទេសទួរគី និង​ប្រទេសជិតខាង​ស៊ី​រី​។

​ភាព​អស់សង្ឃឹម និង​ភាព​ត្រជាក់​ដោយសារ​ព្រិល​ធ្លាក់​ក្រាស់នៅលើ​ដី អ្នក​រស់រានមានជីវិត​ពី​រញ្ជួយ​ដី​នៅ​ខេត្ត Malatya ប្រទេស​ទួរគី បានបង្ហាញ​ការខកចិត្ត​របស់​ពួកគេ​ចំពោះ​អ្វីដែល​ពួកគេ​បាន​និយាយថា កង្វះ​ទីជម្រក​គ្រប់គ្រាន់ និង​ជំនួយ​ពី​អាជ្ញាធរ​។​ ​វីដេអូ​បង្ហាញ​ពី​បុរស ស្ត្រី និង​កុមារ​រាប់ពាន់នាក់កំពុងស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​តង់​ពណ៌​ស ខណៈអ្នក​ផ្សេងទៀត​អង្គុយ​នៅ​ជិត​ភ្នក់ភ្លើង​ ដើម្បី​ទទួលបាន​កម្តៅ​ក្នុង​អាកាសធាតុ​រដូវរងា​ត្រជាក់​ខ្លាំង​។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​គ្រាអាសន្ន​របស់​ប្រទេស​ទួរគីនិយាយថា អគារ​ចំនួន ៥,៧៧៥ខ្នង​ត្រូវបាន​បំផ្លាញ​នៅក្នុង​ការរញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ ហើយ​មនុស្ស ២០,៤២៦នាក់​បាន​រងរបួស​។ មួយថ្ងៃ​បន្ទាប់ពី​ការរញ្ជួយ​ដី​បាន​វាយប្រហារ ក្រុម​អ្នក​ជួយសង្គ្រោះ​ដែល​កំពុងធ្វើការ​ក្នុងស្ថានភាព​លំបាក​ បាន​កំពុង​តស៊ូ​ដើម្បី​ជីក​ស្វែងរក​មនុស្ស​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​ដែល​បាក់​រលំ​។

​ខណៈ​ទំហំ​នៃ​គ្រោះមហន្តរាយ​កាន់តែ​បង្ហាញ​ច្បាស់ ចំនួន​អ្នកស្លាប់​មើលទៅ​ទំនងជា​កើនឡើង​ច្រើន​។ ​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan កាលពី​ថ្ងៃ​អង្គារ​បានប្រកាស​ដាក់រ​ដ្ឋ​ក្នុង​គ្រាអាសន្ន​នៅក្នុង​ខេត្ត​ចំនួន ១០ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការរញ្ជួយ​ដី​។ រញ្ជួយ​ដី​ដែល​បាន​កើតឡើង​មាន​ចំណុចកណ្តាល​នៅក្នុង​ប្រទេស​ទួរគី និង​បាន​កើតឡើង​នៅក្នុង​ប្រទេស​ស៊ី​រីបណ្តាល​ឲ្យ​មនុស្ស​ជាង ​៧,៨០០​នាក់ស្លាប់ និង​រាប់ពាន់នាក់​រងរបួស ដែល​ទិន្នន័យ​ចុងក្រោយ​បង្ហាញថា ​អ្នកស្លាប់​សរុប​នៅ​ទួរគី​ឡើងដល់ ​៥.៨៩៤​នាក់ និង​នៅ​ស៊ី​រី​មាន​ចំនួន ​១.៩៣២​នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        117
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm