ក្រុមហ៊ុនជប៉ុន គ្រោងពង្រីការវិនិយោគ លើដំណាំស្វាយចន្ទី នៅខេត្តបាត់ដំបង

2023/02/08 06:53:10 pm        401

បាត់ដំបង៖ ក្រុមហ៊ុន Top Planning Japan Co.,LTD នៃប្រទេសជប៉ុន គ្រោងនឹងពង្រីការវិនិយោគលើដំណាំស្វាយចន្ទី នៅតំបន់អតីតដីចម្ការមីន ក្នុងខេត្តបាត់ដំបង និងនាំយកទៅលក់នៅទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជា​ប្រេងឥន្ធនៈ ។

ក្នុងជំនួបជាមួយឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Tetsuo MURAYAMA អគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD លើកឡើងថា បច្ចុប្បន្ននៅកម្ពុជា ដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងមួយឆ្នាំអាចទទួល​ផល​បានជាង ១លានតោន ដែលចាត់ថាជាប្រទេសដាំបានច្រើនមួយផងដែរក្នុងពិភពលោក ដោយលក់​ក្នុង​តម្លៃស្រស់បានប្រមាណ ១ពាន់លានដុល្លារ ហើយក្រុមហ៊ុនរបស់លោក គ្រោងនឹងកែច្នៃអាច​លក់បានរហូតដល់ ៣ពាន់លានដុល្លារ ។

លោកបានបន្តថា Top Planning Japan Co.,LTD ក៏ចង់ពង្រីកការវិនិយោគបន្ថែមផងដែរ នៅក្នុងខេត្តបាត់ដំបង ដែលជាទីតាំងត្រូវបានបោសសំអាតមីនរួចរាល់ ដោយមានទាំងការកែច្នៃ​ផ្លែស្វាយចន្ទីនាំចេញ និងចម្រាញ់ធ្វើជា​ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ផងដែរ ដោយការវិយោគនេះ នឹងជួយធ្វើឲ្យស្វាយចន្ទីរនៅកម្ពុជា កាន់តែមានតម្លៃ ជួយធ្វើឲ្យសេដ្ឋកិច្ចរបស់កសិករ កាន់តែល្អប្រសើរឡើង ។

ក្នុងជំនួបនេះ លោក MURAYAMA បានស្នើដល់ស៊ីម៉ាក់ជួយគាំទ្រ និងសហការលើការងារបោស​សំអាតមីន ដើម្បីឲ្យគម្រោងនេះ អាចអនុវត្តទៅបាន ខណៈភាគីក្រុមហ៊ុន ក៏មានដៃគូក្រុមហ៊ុន ដែលមានឧបករណ៍បោសសំអាតមីនទំនើបៗ សម្រាប់បោសសំអាតមីនចូលរួមលើការ​អនុវត្តនូវគម្រោងនេះផងដែរ ។

ជាការឆ្លើយតប ឯកឧត្តម ហេង រតនា បានសម្ដែងនូវការគាំទ្រពេញ​ទំហឹង នូវគម្រោងនេះ ព្រោះវានឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់កសិករកម្ពុជា ហើយរំពឹងថា ពលរដ្ឋកម្ពុជា នឹងអាច​ទទួលបានចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្ម ពីប្រទេសជប៉ុន ដែលជាអ្នកជំនាញ ។

ជាមួយនេះ ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនជប៉ុន ដែលបានធ្វើការវិនិយោគជាបន្ត​បន្ទាប់ នូវគម្រោងនានា ក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាល និងពលរដ្ឋជប៉ុន តែងផ្ដល់នូវជំនួយ​ជាច្រើនដល់កម្ពុជា ដែលក្នុងនោះមានគាំទ្រលើវិស័យមីនផងដែរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Top Planning Japan (TPJ) នេះ មានមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង មានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ គ្រាប់ស្វាយចន្ទីកែច្នៃ ជាកសិផលនាំចេញ ដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ហើយគិត​ពីឆ្នាំ២០១៩ ដល់២០២២ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុន​ប្រមាណជាង ១៨៤តោន ក្នុងនោះឆ្នាំ២០២២ មានជាង ១២៦តោន ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        46
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm