Al Hilal ទម្លាក់​ជើងឯក​អាមេរិក​ខាងត្បូង Flamengo ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ FIFA Club World Cup

2023/02/08 07:04:22 pm        105

បាល់ទាត់៖ ​ក្រុមបាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត Al Hilal បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល ​ក្រោយ​ទំលាក់​ក្រុម​ជើងឯក​អាមេរិក​ខាងត្បូង Flamengo ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA Club World Cup នៅ​ប្រទេស​ម៉ា​រ៉ុ​ក​។

​ក្រុម​ជើងឯក​ទ្វីបអាស៊ី ៤សម័យ Al Hilal បាន​បើក​ការនាំ​មុខមុន​តាំងពី​នាទី​ទី៤ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Salem Al Dawsari មុនពេល​ដែល Flamengo តាម​ស្មើ​វិញ​នៅ​នាទី​ទី២០ ដោយ Pedro​។ ​​ហៀបនឹង​ចប់​វគ្គ​ទី១ ទៅហើយ Flamengo ក៏​បាត់បង់​កីឡាករ​ម្នាក់​គឺ​កីឡាករ​ប្រេ​ស៊ី​ល Gerson ទទួលបាន​កាត​ក្រហម​ក្រោយ​កំហុស​នៅក្នុង​តំបន់​គ្រោះ ដែល​ធ្វើឱ្យ Al Hilal រកបាន​គ្រាប់​នាំមុខ​សាជាថ្មី​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​មួយគ្រា​ប់​ទៀត​របស់ Al Dawsari​។ ​​

គ្នា​តែ​ដប់​នាក់​នៅ​វគ្គ​ទី២ Falmengo ក៏ត្រូវ​បាន Al Hilal បន្ថែម​ការនាំ​មុខ​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី៧០ ដោយ​កីឡាករ​អា​ហ្ស​ង់​ទីន Luciano Vietto មុនពេល​ដែល Pedro ដដែល​តាម​បាន​មួយ​គ្រាប់​វិញ​ដែរ​ឱ្យ Flamengo នាទី​ទី៩០+១ ទៅហើយ​ធ្វើឱ្យ Flamengo ក្លាយជា​ក្រុម​ជើងឯក​អាមេរិក​ខាងត្បូង​ទី៦ ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ ២៣ឆ្នាំ FIFA Club World Cup ដែល​ខកខាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចំណែក Al Hilal ក៏បាន​ក្លាយជា​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត​ដំបូង​គេ​បង្អស់​ដែល​​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​នឹងត្រូវ​ជួប​ជាមួយ​អ្នកឈ្នះ​រវាង Real Madrid រឺ Al Ahly ដែល​នឹង​ជួបគ្នា​យប់​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm