នគរបាល​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ក្រុមអ្នកតវ៉ា​កំណែទម្រង់​អាយុ​ចូលនិវត្តន៍​នៅ​ក្រុងប៉ារីស

2023/02/08 07:20:38 pm        264

​បារាំង៖ បាតុករ​រាប់ពាន់នាក់​បានចេញ​ដើរ​ធ្វើបាតុកម្ម ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការដកចេញ​កំណែទម្រង់​អាយុ​ចូលនិវត្តន៍​របស់​រដ្ឋា​ភិ​បាល ដែល​នឹង​បង្កើន​អាយុ​ចូលនិវត្តន៍​សម្រាប់​បុគ្គលិក​នៅ​ប្រទេស​បារាំង​។

​ការ​ចេញ​ដើរ​ធ្វើបាតុកម្ម​ពី​ពហុ​វិស័យ​កាលពី​ថ្ងៃ​អង្គារ បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ច្បាប់​កំណែ​ទម្រង់​អាយុ​ចូលនិវត្តន៍​ បានចាប់ផ្តើម​ការអនុម័ត​ដ៏​ចម្រូងចម្រាស់​របស់ខ្លួន​តាមរយៈ​សភា និង​ជាការ​សាកល្បង​សមត្ថភាព​របស់​លោក Macron ក្នុងការ​អនុម័ត​ការ​ផ្លាស់ប្តូរ​ដោយ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​។​ ​នៅក្នុង​ទីក្រុង​ប៉ារីស សហជីព និង​អ្នកគាំទ្រ​ផ្សេងទៀត​រាប់​ម៉ឺន​នាក់​បាន​មក​ប្រមូល​ផ្តុំគ្នា ​នៅមុខ​សាល​ល្ខោន​អូ​ប៉េ​រ៉ា​ដ៏​ល្បីល្បាញ​ក្នុង​រដ្ឋធានី បន្ទាប់មក​បាន​ចេញ​ដើរ​ដង្ហែ និង​ស្រែក​ពាក្យ​ផ្សេងៗ​។ រដ្ឋា​ភិបាល​និយាយ​ថា ពលរដ្ឋ​ត្រូវតែ​ធ្វើការ​រយៈពេល​ពីរ​ឆ្នាំ​បន្ថែម​ទៀត ដែល​មាន​ន័យ​ថា​ត្រូវ​ធ្វើការ​រហូតដល់​អាយុ ៦៤​ឆ្នាំ​ពី​អាយុ​ ៦២​ឆ្នាំ​នៃ​អាយុ​ចូលនិវត្តន៍​ពី​ពេលមុន ដើម្បី​រក្សា​ថវិកា​នៃ​ប្រព័ន្ធ​សោធន​និវត្តន៍​ដ៏​សប្បុរស​បំផុត​របស់​ពិភពលោក​។​

​ការស្ទង់មតិ​បង្ហាញ​ថា ប្រជាជន​បារាំង​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ចូលនិវត្តន៍​ ក្នុងចំណោម​ប្រទេសអង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ (OECD) ដែល​ជា​អត្ថប្រយោជន៍​ដ៏​គួរ​ឱ្យ​ពេញចិត្ត​ដែល​ភាគច្រើន​ស្ទាក់ស្ទើរ​ក្នុង​ការ​បោះបង់​។ ​ទិន្នន័យ​បាន​បង្ហាញ​ថា ការចូលរួម​ធ្វើបាតុកម្ម​កាលពី​ថ្ងៃ​អង្គារ​បាន​ថយ​ចុះ​កាល​ពីមួយ​សប្តាហ៍​មុន ប៉ុន្តែ​រដ្ឋាភិបាល​នឹង​បន្ត​ឃ្លាំមើល​ការតវ៉ា​តាម​ដងផ្លូវដើម្បី​វាយតម្លៃ​ថា ​តើ​ការ​ប្រឆាំង​ជា​សាធារណៈ​នៅ​តែ​មាន​ភាព​ខ្លាំង​ប៉ុណ្ណា​។ នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ​ចំនួន​រវាង​ក្រុម​បាតុករ និង​មន្ត្រី​នៅ​ក្នុង​ការ​តវ៉ា​កំណែទម្រង់​នៅ​ទីក្រុង​ប៉ារីស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        119
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm