កម្ពុជា-ចិនពិភាក្សាលើកិច្ចសហការវិស័យទេសចរណ៍ វប្បធម៌ កីឡា សិល្បៈ វិនិយោគ និងពាណិជ្ជកម្ម

2023/02/08 11:24:14 pm        137

ភ្នំពេញ ៖តាមរយៈគណៈប្រតិភូជួរមុខក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋ​លេខាធិការ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលជួបពិភាក្សា​ការងារ​ជា​មួយ​លោក ស្ស៉ឺ ចឺអ៊ី (Shi Zeyi) អនុប្រធានការិយាល័យផ្លាស់ប្តូរទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃក្រសួងវប្បធម៌​ និង​ទេសចរណ៍ចិនលើប្រធានបទសំខាន់ៗ ក្នុងវិស័យទេសចរណ៍ វប្បធម៌ កីឡា សិល្បៈ វិនិយោគ និង​ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។

បើយោងតាមរបាយការណ៍កិច្ចប្រជុំចំណុចសំខាន់ៗទាំងនោះរួមមាន អបអរសាទរខួប ៦៥ ឆ្នាំ​នៃការ​បង្កើត​ទំនាក់ទំនង​ការទូតរវាងកម្ពុជា-ចិន​ក្នុងក្របខ័ណ្ឌសហគមន៍​ជោគវាសនា​រួមគ្នាតែមួយ។ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពធនធានមនុស្សជូនមន្រ្តីរាជការ និងភាគីពាក់ព័ន្ធក្នុង​វិស័យ​ទេសចរណ៍ មាន​ដូចជាមគ្គុទេសក៍ទេសចរណ៍ និងបុគ្គលិកជួរមុខ ដែលនិយាយភាសាចិន ជាពិ​សេសស្នើ​សុំភាគីចិនចូលរួម​ការ​ផ្តល់​យោបល់ធាតុចូលថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសៀវភៅស (China Ready) ស្របតាម និន្នាការទេសចរណ៍​ក្រោយវិបត្តិកូវីដ-១៩។

ភាគីទាំងពីរបានពិភាក្សាជំរុញឱ្យមានការហោះហើរត្រង់ពីគោលដៅសំខាន់ៗនៃប្រទេសចិនមកកាន់កម្ពុជា ក្រោយ​ពីកែសម្រួលវិធានការណ៍ និងលើកទឹកចិត្តការ​រៀបចំខ្សែទស្សនកិច្ច​របស់​ផ្នែក​ឯកជន​ក្នុងវិស័យ​ទេសចរណ៍​របស់ប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានជំរុញឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍ ពិសេសរវាងរដ្ឋ និង​ឯកជនផងដែរ។ ភាគីទាំងពីក៏បានពិភាក្សាអំពីការសហការរៀបចំពិព័ណ៌ម្ហូបអាហារ តន្រ្តី វប្បធម៌ កីឡា ដែល​មាន​ការចុះបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO និងការ​រួមគ្នា​សម្តែង​សិល្ប​ក្បាច់​ប្រដាល់​បុរាណខ្មែរ (ល្បុកតោ) និងការសម្តែងក្បាច់គុណចិនសៅលីង (Shaolin) ដែលមាន​បញ្ជី​ទទួល​ស្គាល់ពី​អង្គការ​បេតិកភ័ណ្ឌពិភពលោក UNESCO ថ្មីៗ ដើម្បីអបអរសាទរខួបលើកទី៦៥ ឆ្នាំ នៃការបង្កើត​ទំនាក់ទំនងការ​ទូត​រវាងកម្ពុជា-ចិន និងឆ្នាំទស្សនាកម្ពុជា២០២៣។

បើតាមក្រសួងទេសចរណ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ធ្វើ​ទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ៩-១១ ខែកុម្ភៈខាងមុខ គឺជាទស្សន​កិច្ច​ជា​ប្រវត្តិសាស្រ្តមួយ​របស់​ឥស្សរជនកំពូលបរទេសទី១មកប្រទេសចិន ក្រោយពីធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ចិន។ ក្រសួងទេសចរណ៍បញ្ជាក់ថា តាមរយៈទស្សនកិច្ច​ផ្លូវការរបស់​សម្ដេចតេជោ​នឹងរឹតបន្តឹង​ចំណង​មិត្តភាពដៃគូ​កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជំរុញ​ការក​សាង​សហគមន៍​ជោគវាសនារួម​ក្នុង​យុគសម័យ​ថ្មីឱ្យបានកម្រិតថ្មីមួយទៀត ហើយក៏បាន​បង្កើត​ឱកាស​មាសដល់​ប្រតិភូក្រសួងទេសចរណ៍​កម្ពុជាបាន​ចូលជួប​ពិភាក្សា​ការងារផ្ទាល់ជាមួយ​ក្រសួង​ក្រោយវិបត្តិកូវីដ-១៩៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        22
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        96
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm