កម្ពុជា ជំរុញ​សមាគម​ជប៉ុន​-​កម្ពុជា ទាញយក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

2023/02/08 06:16:35 pm        431

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា បាន​ជំរុញ​ឱ្យ​សមាគម​ជប៉ុន​-​កម្ពុជា ទាញយក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​កម្ពុជា ជា​សមាជិក​មានដូចជា​​ កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​កិច្ចព្រមព្រៀងទ្វេភាគី ក៏ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​ជាមួយ​ដៃគូ​អាស៊ាន ដើម្បី​ពង្រីក​ទីផ្សារ និង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ហ្វូ​ម៉ៃ​គិ តា​កា​ហា​ហ្ស៊ី (FUMIAKI TAKAHASHI) អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន ក្នុង​គោលបំណង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០២៣​កន្លងទៅ បាន​ជម្រាបជូន​ភ្ញៀវ​អំពី​ការងារ​អាទិភាព​សំខាន់ៗ​មួយចំនួន ដែល​ក្រសួងពាណិជ្ជកម្ម បាននិងកំពុង​អនុវត្ត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើងលើ​វិស័យ​ពាណិជ្ជកម្ម និង​ធុរកិច្ច ដើម្បី​ជួយ​សម្រួល​ដល់​វិនិយោគិន​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គាំទ្រ និង​ផ្តល់​អនុសាសន៍​ណែ​នាំឱ្យ​ក្រុមហ៊ុន​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពង្រីក​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ឱ្យ​កាន់តែ​ជោគជ័យ​បន្ថែមទៀត ជាពិសេស​ការនាំ​ផលិត​កម្ពុជា​ចូល​ទីផ្សារ​ជប៉ុន​តាមរយៈ​មជ្ឈមណ្ឌល​ធុរកិច្ច​កម្ពុជា​នៅ​ជប៉ុន​ជាដើម​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ប្រធាន​សមាគម បាន​ថ្លែងអំណរគុណ​ចំពោះ​អនុសាសន៍​ណែនាំ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី ក៏ដូចជា​ការខិតខំ​ប្រឹង​ប្រែង​ឥតឈប់ឈរ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្សព្វផ្សាយ និង​កៀរគរ​វិនិយោគិន​ជប៉ុន​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​ម​ក​វិនិយោគ​នៅ​កម្ពុជា​។​

​ក្នុងជំនួប​ខាងលើនេះ គណៈប្រតិភូ​សមាគម​ជប៉ុន​-​កម្ពុជា បានធ្វើ​បទ​បង្ហាញជូន អង្គប្រជុំ អំពី​ប្រតិបត្តិការ​ធុរកិច្ច ក៏ដូចជា​ទិសដៅ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​នៅ​កម្ពុជា ជាពិសេស​ការវិនិយោគ​លើ​វិស័យ​វារីវប្បកម្ម ផលិតផល​សុខភាព កម្លាំង​ពលកម្ម សូត្រ​ជាដើម​។

​ភាគី​ទាំងពីរ បាន​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ​២០២៣ និង​បាន​សម្តែង​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ឱ្យ​កាន់​តែមាន​ភាពរឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​៕​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី​

អត្ថបទដែលទាក់ទង

ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
2026/06/24 05:53:35 pm        1
គិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
2026/06/24 05:33:24 pm        1
នាយនាវីកម្ពុជាមួយរូបទៀតបានបញ្ចប់វគ្គហ្វឹកហ្វឺននាយនាវីប្រយុទ្ធលើលម្ហសមុទ្រពីប្រទេសអូស្រ្តាលី
2026/06/24 05:08:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់

2026/06/24 05:53:35 pm
​គិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
2026/06/24 05:33:24 pm
​ដាណឺម៉ាកនឹងដាក់ពង្រាយទាហានជាប់​កំណែនឲ្យ​ឈរ​ជើង​​ នៅដែន​ដី​ Greenland
2026/06/24 05:33:18 pm
​អូម៉ង់បើកផ្លូវដឹកជញ្ជូនបណ្តោះអាសន្ននៃច្រកសមុទ្រហ័រមូស ដោយយកថ្លៃសេវាទេ
2026/06/24 05:30:00 pm
​WHO៖ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោឈានដល់ចំនួនខ្ពស់បំផុតនៃការផ្ទុះរាលដាលនៅក្នុងខែដំបូង
2026/06/24 05:27:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 08:59:18 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/24 09:06:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am