អ្នក​នៅ​រស់រានមានជីវិត​ជាច្រើន​ទៀតត្រូវបាន​រកឃើញ ​ខណៈ​អ្នកស្លាប់​ក្នុងការ​រញ្ជួយ​ដី​នៅ​ទួរគី និង​ស៊ី​រី​ឡើងដល់​ជាង ​១៥.០០០​នាក់

2023/02/09 03:02:43 pm        535

ទួរគី៖ ក្រុម​អ្នក​សង្គ្រោះ​នៅតែ​បន្ត​ទាញ​អ្នក​នៅ​រស់រាន​មាន​ជីវិត​កាលពី​ថ្ងៃ​ពុធ ពី​គំនរ​កម្ទេច​ថ្ម​នៃ​ការ​រញ្ជួយ​ដី​ដែល​បាន​សម្លាប់​មនុស្ស​ជាង ​១៥.០០០​នាក់​នៅ​ក្នុង​ប្រទេស​ទួរគី ​និង​ស៊ី​រី ខណៈ​ពេល​វេលា​នៃ​ការសង្គ្រោះ​កាន់តែ​ខើច​។

​រយៈពេល ​២​ថ្ងៃ ​២​យប់​ចាប់​តាំងពី​ការរញ្ជួយ​ដី​កម្រិត​ ៧.៨​រ៉ិ​ច​ទ័​រ ក្រុម​អ្នកស្វែងរក​បានធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ក្នុង​សីតុណ្ហភាព​ដ៏​ត្រជាក់ ​ដើម្បី​ស្វែងរក​អ្នក​ទាំងឡាយ​ដែល​នៅតែ​មានជីវិត ​ក្រោម​គំនរ​កម្ទេច​ថ្ម​អគារ​ដួល​រលំ​រាប​ដល់​ដី​នៅ​ម្ខាង​នៃ​ព្រំដែន​។ ​ប្រធាន​អឌ្ឍចន្ទ​ក្រហម​ទួរគី​លោក Kerem Kinik បាន​ព្រមាន​ថា​ ពេលវេលា​ ៧២​ម៉ោង​ដំបូង​គឺ​សំខាន់​ណាស់​ក្នុង​ការ​ស្វែងរក និង​សង្គ្រោះ​ ប៉ុន្តែ​បាន​លើក​ឡើង​ពី​ភាព​ស្មុគស្មាញ​ដោយសារ​កត្តា​អាកាសធាតុ​អាប់អួរ​ខ្លាំង​។ ​

​ក្រុម​បុគ្គលិក​សង្គ្រោះ​បន្ទាន់​កាលពី​ថ្ងៃ​ពុធ​បាន​ជួយសង្គ្រោះ​កុមារ​ជាច្រើន​នាក់ ក្រោម​គំនរ​ថ្ម​អគារ​បាក់​រលំ​នៅ​ក្នុង​ខេត្ត Hatay របស់​ទួរគី​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ជាទី​ដែល​ទីប្រជុំជន​ជាច្រើន​រង​ការ​បំផ្លិចបំផ្លាញ​។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ទួរគី Anadolu បាន​រាយការណ៍​ដោយ​សំអាង​ប្រភព​ពី​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ទួរគី​ថា អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​ទួរគី​បាន​កើន​ឡើង​ដល់ ១២.៣៩១​នាក់ និង​នៅ​ក្នុង​ប្រទេស​ស៊ី​រី​មាន​ចំនួន ​២.៦៦២​នាក់​ពី​ការ​រញ្ជួយ​ដី​នេះ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ជាង​ ១៥.០០០​នាក់​៕​ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        369
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        416
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm