CAMSOC ​កោះប្រជុំ​ជាមួយ​សហព័ន្ធ​ជាតិ ដើម្បី​កំណត់​តួនាទី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/02/09 04:24:32 pm        687

​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) ​បាន​កោះប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​នាយ​បច្ចេកទេស​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដើម្បី​កំណត់​តួនាទី​ភារកិច្ចត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​គិត​ត្រឹម​ថ្ងៃនេះគឺ​នៅសល់ ៨៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​នៅ​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​ម​រក​តេ​ជោកាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ​ម្សិលមិញ ។​ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះបាន​ផ្ដោត​សំខាន់​លើ​ការបញ្ជាក់​ពី​តួនាទី​ភារកិច្ច ការត្រៀមខ្លួន និង​ដោះស្រាយ​បញ្ហា​សេសសល់ ដ្បិត​ពេលវេលា​កាន់តែ​ខើច ដែល​តម្រូវ​ឲ្យ​សហព័ន្ធ​ត្រូវ​ដឹងថា ខ្លួនឯង​ត្រូវធ្វើ​អ្វីខ្លះ​? ដឹកនាំ​អ្វីខ្លះ​? ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់​គណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​សហព័ន្ធ​អន្ដរជាតិតាម​ប្រភេទ​កីឡា​នីមួយៗ ដើម្បី​ជំរុញ​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ស្ដង់ដារ។​

​ឯកឧត្តម​សង្កត់ធ្ងន់ថា សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ត្រូវ​យល់ច្បាស់​ពី​លក្ខន្តិកៈ តម្រូវការ​ច្បាស់លាស់តាម​ផ្នែក​នីមួយ​ៗ និង​យល់ច្បាស់​ពី​យន្តការ​របស់​ហ្គេម ខុសពី​យន្តការ​ប្រកួត​ជើងឯក​តាម​ប្រភេទ​កីឡា​មួយៗ ដែលមាន​លក្ខណៈ​បុព្វសិទ្ធិ និង​ឯករាជ្យ​របស់​សហព័ន្ធ​កីឡា​ជាតិ ប៉ុន្តែ​ហ្គេមត្រូវមាន​ការទទួលខុសត្រូវ​លើ​បទបញ្ញត្តិ​ហ្គេម ក្នុងការ​ប្រកួត​ជា​ពហុ​កីឡាដើម្បី​យកទៅអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ពិសេស​ការរៀបចំ​កម្លាំង​គាំទ្រ​ដល់​ដំណើរការ​ប្រកួត ដូចជា​អ្នកស្ម័គ្រចិត្ត និង​ការរៀបចំ​ពិធីការ​ជាដើម ត្រូវ​បែងចែក​ភារកិច្ច​គ្នារវាង​ CAMSOC ​និង​សហព័ន្ធ​កីឡា​ជាតិ​។​ ​ម្យ៉ាងវិញទៀត ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ណែនាំ​ឲ្យ​នាយក​បច្ចេកទេសដែល​បញ្ជូន​មកពី​សហ​ព័ន្ធ និង​ត្រូវបាន​ថ្នាក់ដឹកនាំ​ CAMSOC ​បញ្ចូល​ឈ្មោះ​ជា​មន្ត្រី​របស់​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ត្រូវធ្វើ​ការ​លើ​ផ្នែក​បច្ចេកទេស ដឹកនាំ​លើ​ការប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗ ជាមួយ​សហព័ន្ធ​អន្តរជាតិដែលមាន​បច្ចេក​ទេស​ស្ដង់ដារ និង​ធ្វើ​ឲ្យ​បន្ស៊ី​គ្នាដើម្បី​ធានាបាន​នូវ​ការរៀបចំ និង​ការប្រកួត​ប្រកបដោយ​តម្លាភាពក្នុងនាម​ម្ចាស់ផ្ទះ និង​សម្រាប់​បណ្ដា​ប្រទេស​ជា​ភ្ញៀវ ដែល​មក​ចូលរួម​ការប្រកួត​កីឡា​ថ្នាក់​តំបន់​លើកដំបូង​នៅ​កម្ពុជា​នេះ។​

​លើសពីនេះ កិច្ចប្រជុំក៏បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិត្រូវ​រៀបចំ និង​អភិវឌ្ឍ​អត្ត​ព​លិ​ក ក៏ដូចជា​ស្វះ​ស្វែងរក​កីឡាករ​-​កីឡាការិនី​នៅក្រៅ​ប្រទេស​ដែលមាន​ឈាមជ័រ​ជា​ខ្មែរ​ទាំងអស់ ត្រៀម​ចូល​ជំរំ​ហ្វឹកហាត់​យ៉ាងយូរ​នៅ​ចុងខែ​មេសា នៅ​ភូមិ​កីឡាក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ម​រក​តេ​ជោ ដើម្បី​ត្រៀម​ការប្រកួត ដ្បិត​កីឡា​មួយ​ចំនូ​ននឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសា មុន​ពិធី​បើក​ការប្រកួត​ផ្លូវការនា​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        117
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm