អត្តពលិក​មាន​ពិការភាព​ត្រូវ​ហាត់​យ៉ាងតិច ៥​ម៉ោង​ក្នុង​មួយថ្ងៃសម្រាប់​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​

2023/02/09 04:36:50 pm        65

អាស៊ាន​ប៉ា​រ៉ា​ហ្គេម៖ ​គ្រប់​អត្តពលិក​ដែល​នឹងចូលរួម​ប្រកួតទាំង​ក្នុង​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមគឺ​ទាមទារ​ជា​ចាំបាច់​ក្នុងការ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​។ ជាក់ស្ដែង​សម្រាប់​ក្រុម​អត្ត​ព​លិ​កមាន​ពិការភាពក៏ត្រូវ​ហ្វឹកហាត់​យ៉ាងតិច ៥ម៉ោង​ក្នុង​មួយថ្ងៃ​ដែរ​។​

​បច្ចុប្បន្ន​ក្រុម​អត្ត​ព​លិ​កមាន​ពិការភាព​ប្រមាណ ២៥០រូប​កំពុង​បន្តសកម្មភាព​ហ្វឹកហាត់​យ៉ាងសកម្ម​នៅតាម​ទីតាំង​ផ្សេងគ្នា​ដែល​បានរៀបចំ​។ អត្ត​ពលិ​ក​ទាំង ២៥០​រូបនេះជា​អត្ត​ពល​លិ​ក​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ហ្មត់ចត់ សម្រាប់​ការចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ក្នុង​រយៈពេល​ជាង ១០០​ថ្ងៃ​ខាងមុខនេះ​។ នេះ​ជាការ​លើកឡើងរបស់​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។ ​ឯកឧត្តម​បន្តថា ក្រោយ​ការ​ចម្រាញ់​ជ្រើស​រើស​បេក្ខភាព​ទាំងនេះគឺជា​ការ​តម្រូវឱ្យ​ហ្វឹកហាត់​យ៉ាងតិច ៥​ម៉ោង​ក្នុង​មួយថ្ងៃ​។ ​ក្នុងនាម​ឯកឧត្តមជា​ថ្នាក់ដឹកនាំ​មួយរូប ឯកឧត្តម​ពិតជា​សប្បាយចិត្ត​ដែល​ឃើញថា​ អត្ត​ព​លិ​ក​ទាំងអស់​ពិតជា​មានកា​រ​ប្ដេជ្ញា គោរព​ពេលវេលា​ហ្វឹកហាត់​ត្រឹមត្រូវ រឺ​ពេលខ្លះ​ហ្វឹកហាត់​ល​លើស​ម៉ោង​កំណត់​ទៀតផង​។ លោក​សង្ឃឹម​ជឿជាក់ថា ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ កម្ពុជា​នឹង​ទទួលបាន​មេដាយ​កាន់តែ​ច្រើនជាង​ការចូលរួម​ប្រកួត​កន្លង ​ដែល​កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​នៅ​ប្រទេស​ដទៃ​។​

​ចំពោះ​ការហ្វឹកហាត់ បច្ចុប្បន្ន​គឺមាន​ក្រុម​អត្ត​ពលិ​កមាន​ពិការភាព​ចំនួន ៦​ប្រភេទ​កីឡាកំពុង​ហ្វឹកហាត់​នៅ​មជ្ឈ​មណ្ឌល​ជាតិ​នៃ​ជនពិការ​។ រីឯ​ក្រុម​អត្ត​ព​លិ​ក​ចំនួន ៧​ប្រភេទ​កីឡា​ផ្សេងទៀតកំពុង​ហ្វឹកហាត់​នៅ​ទីតាំង​ផ្សេងគ្នា​។ អត្ត​ពលិ​ក​កំពុង​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ បង្ហាញ​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការនាំយក​កិត្តិយស​ជូន​ជាតិ សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​។ ពួកគេ​មិន​ខ្លាច​នឿយហត់ចំពោះ​ការហ្វឹកហាត់​នោះទេ​។​ ​ព្រឹត្តិការណ៍អាស៊ាន​ប៉ា​រ៉ា​ហ្គេមនឹង​រៀបចំឡើង ​ក្រោយព្រឹត្តិការណ៍​ស៊ី​ហ្គេម​បាន​បិទ​បញ្ចប់​។ ចំពោះ​ប្រភេទ​កីឡាគឺមាន​ចំនួន ១៣​ប្រភេទក្នុងនោះ​រួមមាន៖ បាល់បោះ​ជនពិការភ្នែក អត្តពលកម្ម​ជនពិការ វាយ​សី​ជនពិការ បាល់ទាត់​ចលករ​ខួរក្បាល ប៊ូ​ស្យា កីឡា​អុក​ជនពិការ យូ​ដូ​ជនពិការ លើក​ទម្ងន់​ជនពិការ បាល់ទះ​អង្គុយ ហែល​ទឹក​ជនពិការ វាយ​កូន​ឃ្លីលើ​តុ​ជនពិការ បាល់ទះ​រទេះ និង​បាល់ទាត់​ជនពិការភ្នែក​៕ អត្ថបទ​៖​ គឹម​ហុក

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm