ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ប្រាប់​មេដឹកនាំ​បារាំង​ និង​អាល្លឺម៉ង់​ឲ្យ​ផ្តល់​សព្វាវុធ​ដែល​អាច​ផ្លាស់ប្តូរ​ទិស​ដៅ​សង្គ្រាម​

2023/02/09 05:26:11 pm        486

​បារាំង៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ ទី​៨​កុម្ភៈ អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ក្រោយ​ចាក​ចេញពី​អង់គ្លេស​ថា ប្រទេស​បារាំង និង​អាល្លឺម៉ង់​មានឱកាស​ក្លាយ​ជា​អ្នក​ផ្លាស់ប្ដូរ​ទិសដៅ​សង្គ្រាម​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​រុស្ស៊ី ដោយ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​អាវុធ​ធុន​ធ្ងន់​ និង​យន្តហោះ​ចម្បាំង​ទំនើបៗ​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​ឲ្យ​សោះ​។

​លោក Zelenskyy បាន​ទៅដល់​ទីក្រុង​ប៉ារីស សម្រាប់​ការ​ពិសា​អាហារ​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ក្រោយ​ការ​ពិភាក្សា​នៅ​ក្នុង​ចក្រភព​អង់គ្លេស​កាលពី​ព្រឹក​ថ្ងៃ​ពុធ ជាទី​ដែល​លោក​បាន​ជំរុញ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ​ឲ្យ​ផ្ដល់​ស្លាប​នៃ​សេរីភាព​ឲ្យ​អ៊ុយ​ក្រែ​ន ដោយ​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ដើម្បី​ជួយ​ប្រឆាំង​នឹង​រុស្ស៊ី​។ ​លោក​ត្រូវ​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង Brussels នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជាទី​ដែល​លោក​ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​ដឹកនាំ​អឺរ៉ុប​។

​លោក​ Zelenskyy ​និយាយ​ថា ​យើង​មាន​ពេលវេលា​តិចតួច​ណាស់​។​ នៅ​ពេល​នេះ​ខ្ញុំ​កំពុង​និយាយ​ពី​អាវុធ​ដែល​ចាំបាច់​សម្រាប់​សន្តិភាព​ និង​បញ្ឈប់​សង្គ្រាម​ដែល​បង្កឡើង​ដោយ​រុស្ស៊ី​។ ​បារាំង ​និង​អាល្លឺម៉ង់​មាន​ឥទ្ធិពល​ក្លាយ​ជា​អ្នក​ផ្លាស់ប្ដូរ​ទិសដៅ​សង្គ្រាម ​ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ការ​ពិភាក្សា​របស់​យើង​នៅ​ថ្ងៃ​នេះ​។ មិន​យូរ​ទៀត​ទេ យើង​នឹង​ទទួល​បាន​អាវុធ​ធុន​ធ្ងន់​រយៈ​ចម្ងាយ​ឆ្ងាយ ហើយ​អ្នកបើកបរ​យន្តហោះ​របស់​យើង​នឹង​ទទួល​បាន​យន្តហោះ​ទំនើប​ ដែល​នឹង​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​កាន់តែ​ឆាប់រហ័ស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        369
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        416
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm