Manchester City លើក​ពាន Carabao Cup បួន​រដូវ​កាល​ជាប់​គ្នា​

2021/04/27 09:59:58 am        176

​បាល់ទាត់៖ ​ក្រុម​កំពូល​តារាង English Premier League, Manchester City បាន​គ្រង​ជើងឯក​ពានរង្វាន់ Carabao Cup បួន​រដូវ​កាល​ជាប់​គ្នា​ក្រោយ​ជ័យជំនះ​វគ្គ​ផ្តាច់ព្រ័ត្រ ១-០ លើ Tottenham Hotspur នៅ​កីឡដ្ឋាន Wembley​។

​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​មាន​អ្នកចូលរួម​ទស្សនា​ផ្ទាល់ ៨០០០នាក់ ដែល​ក្នុងនោះ​មាន​អ្នកគាំទ្រ​ក្រុម​ទាំងពីរ​ម្ខាង ២០០០នាក់ និង ៤០០០នាក់​ផ្សេងទៀត​រួមមាន​ក្រុមការងារ​គ្រូពេទ្យ និង​ប្រជាជន​ក្នុង​តំបន់​។ Manchester City ទើបតែ​បាត់បង់​ឱកាស​ឈ្នះ​ពាន ៤ ក្នុង​មួយ​រដូវ​កាល​បន្ទាប់ពី​ចាញ់ Chelsea នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup​។​ ​ខ្សែការពារ Manchester City, Aymeric Laporte ​គឺជា​អ្នក​តែ​ត​បញ្ចូល​ទី​គ្រាប់​បាល់​សំរេច​ជ័យជំនះ​ពី​បាល់ Freekick ​របស់ Kevin de Bruyne ៨នាទី​មុន​ចប់​ការប្រកួត​។

​​ជ័យជំនះ​នេះ​ធ្វើឲ្យ Manchester City បាន​ក្លាយជា​ជើងឯក​ពានរង្វាន់ EFL Cup រឺ Carabao Cup នេះ​លើក​ទី៨ និង ៤រដូវ​កាល​ជាប់​គ្នា​ស្មើនឹង​កំណត់ត្រា​របស់ Liverpool ដែល​ធ្វើបាន​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០​។ ​ដោយឡែក​បរាជ័យ​សំរាប់ Spurs ធ្វើអោយ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ នៅតែ​ខកខាន​ឈ្នះ​ពាន​ផ្សេងៗ​រាប់​តាំងពី​ឆ្នាំ២០០៨ ហើយ Spurs ជា​ក្រុមទី២ ដែល​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup នេះ ៥លើក ខណៈ Arsenal ៦លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm