ទិវា​រត់ប្រណាំង​ស្ដ្រី​ចម្ងាយ ១០​គីឡូម៉ែត្រ​នឹង​រៀបចំ​ក្រោម​ប្រធានបទ «​ស្ដ្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​»

2023/02/09 05:33:28 pm        65

​​រត់ប្រណាំង៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នឹង​រៀបចំ​ទិវា​រត់ប្រណាំង​ស្ដ្រី​ចម្ងាយ ១០​គីឡូម៉ែត្រនា​ថ្ងៃទី​០៨ ខែមីនា​ខាងមុខ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្ដរជាតិក្រោម​ប្រធានបទ «​ស្ដ្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​»។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃទី​០៨ ខែកុម្ភៈ​ថា នេះ​គឺជា​ការចាប់ផ្ដើម​ឡើងវិញនៃ​កម្មវិធី​រត់​កម្សាន្ដ​សប្បាយ​ប្រចាំ​ឆ្នាំនេះ ដែល​នឹង​រៀបចំ​នៅ​បរិវេណ​ខាងមុខ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​តី បន្ទាប់ពី​ការប្រកួត​នេះបាន​ខកខាន​រៀបចំ​អស់​រយៈពេល ២​ឆ្នាំដោយសារ​ជំងឺ​រា​ត​ត្បាល​ជាស​កល​កូ​វីដ​-១៩។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តមបាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​យុវជន ទាំង​បុរស​-​នារីចូលរួម​ទិវា​រត់ប្រណាំង​ស្ត្រី​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ចូលរួម​លើកកម្ពស់ដល់​សិទ្ធិ​ស្មើភាព និង​អានុភាព​របស់​ស្ត្រី​ក្នុងការ​ចូលរួម​សកម្មភាព​សង្គម​ផង ក៏ដូចជា​ចូលរួម​ជំរុញ​លើកទឹកចិត្ត​អត្ត​ព​លិ​ក​កម្ពុជា​ទាំងអស់ មានការ​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំងត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ​ផង។​

​តាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ សម្រាប់​កម្មវិធី​ប្រណាំង​ស្ដ្រី​ចម្ងាយ ១០​គីឡូម៉ែត្រ​នេះក្រៅពី​បង្កើត​បរិ​កាយ​សប្បាយរីករាយ និង​លើកកម្ពស់​សុខភាព សម្រាប់​ថវិកា​ចុះឈ្មោះនឹងត្រូវ​ចូលរួម​វិភាគទាន​ចំនួន ៤​ពាន់​រៀល សម្រាប់​ការចុះឈ្មោះ​ម្នាក់ ដើម្បី​ផ្ដល់​មូលនិធិ​ដល់​សកម្មភាព​សង្គម តាមរយៈ​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm