ឯកឧត្តម វ៉ី សំណាង៖ ខេត្តកំពង់ស្ពឺមានការិយាល័យច្រកចេញចូលតែមួយគ្រប់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់តាំងពីចុងឆ្នាំ២០២២

2023/02/09 05:43:47 pm        608

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសសន៍ថា រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈកម្មវិធីកំណែទម្រង់វិជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលក្រុង ស្រុកទាំងអស់ក្នុងខេត្តកំពង់ស្ពឺ បានទទួលការធ្វើសមាហរណកម្មការិយាល័យជំនាញនានាជុំវិញក្រុង ស្រុក ទៅក្នុងរចនាសម្ព័ន្ធថ្មី ក្នុងនោះខេត្តបានបង្កើតការិយាល័យច្រកចេញចូលតែមួយគ្រប់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់តាំងពីចុងឆ្នាំ២០២២។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» រៀបចំដោយអង្គភាពអ្នក​នាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

ឯកឧត្ដមអភិបាលខេត្តថ្លែងថា មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលខេត្ត និងក្រុង ស្រុកក៏ទទួលបានការធ្វើ​ប្រតិភូកម្មអំណាចពីវិស័យមួយចំនួន ក្នុងការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូល​តែ​មួយរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ស្រុក ដែលមាននៅគ្រប់ទាំង ៨ ក្រុង ស្រុក ទន្ទឹមនេះក៏មានយន្តការច្រកចេញ ចូលតែមួយនៅគ្រប់បណ្តាឃុំ សង្កាត់ផងដែរ ដែលទើបដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២២ កន្លងមកនេះ។

ឯកឧត្ដម បញ្ជាក់ថា ប្រជាជនទូទាំងប្រទេសទទួលបាននូវសិទ្ធិសេរីភាពពេញបរិបូណ៍។ ជាមួយនឹងសមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបានកន្លងមកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏​បាន​ទទួលនូវផ្លែផ្កាយ៉ាងច្រើនផងដែរ ដោយបានប្រែក្លាយ ទឹកដីខេត្តកំពង់ស្ពឺពីការប្រឈម​មុខដាក់គ្នា​ដោយចុងអាវុធ មកជាខេត្តប្រកបដោយសក្តានុពល ជាតំបន់សេដ្ឋកិច្ច ដែលមានរោងចក្រ​សហគ្រាស​ធំៗកំពុងធ្វើអាជីវកម្ម និងបន្ត មកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់។

ឯកឧត្ដមបញ្ជាក់ថា រយៈពេល ៥ឆ្នាំ កន្លងមកនេះ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងមានការ ចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាព​ពាក់ព័ន្ធ និងពីគ្រប់មជ្ឈដ្ឋាន ប្រជាពលរដ្ឋក្នុងខេត្តកំពុងស្ពឺ ទទួលបានការរីកចម្រើននូវគ្រប់វិស័យ ព្រមទាំងទទួលបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គមបានល្អប្រសើរ៕ អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        41
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm