កូរ៉េខាងជើង​ធ្វើ​ព្យុហយាត្រា​ពេលយប់​ ដើម្បី​ប្រារព្ធ​ខួប​នៃ​ការបង្កើត​កងទ័ព​

2023/02/09 06:10:33 pm        576

​កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​និយាយ​ថា កូរ៉េខាងជើង​បាន​ធ្វើ​ព្យុហយាត្រា​កងទ័ព​ដ៏​ធំ​កាលពី​ថ្ងៃ​ពុធ​។ គេ​រំពឹង​ថា ​ព្យុហយាត្រា​នេះ​នឹង​បង្ហាញ​អាវុធ​ចុងក្រោយ​របស់​ប្រទេស​នេះ​ ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​កងទ័ព​។

ក្រុម​អ្នក​វិភាគ​អន្តរជាតិ​បាន​និយាយ​ថា រូបភាព​ដែល​ទទួល​បាន​ពី​ផ្កាយរណប​ពាណិជ្ជកម្ម​រយៈពេល​ជាច្រើន​ខែ​មកនេះ បាន​បង្ហាញ​ពី​យោធា​កូរ៉េខាងជើង​កំពុង​ហាត់​សម​សម្រាប់​ព្យុហយាត្រា​ដ៏​ធំ​។ ​គិត​ត្រឹម​យប់​ថ្ងៃ​ពុធ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ពុំបាន​រាយការណ៍​ពី​ព្យុហយាត្រា​នេះ​ទេ​។ ព្យុហយាត្រា​យោធា​កាលពី​ ៤​លើក​កន្លងទៅ​របស់​កូរ៉េខាងជើង​បាន​កើតឡើង​នៅ​ពេល​យប់ ហើយ​សារព័ត៌មាន​រដ្ឋ​ពុំបាន​រាយការណ៍​ពី​ព្រឹត្តិការ​នោះ​ទេ​រហូតដល់​ថ្ងៃ​បន្ទាប់​។ គេ​ពុំ​បាន​ដឹង​ភ្លាមៗ​ទេ​ថា ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ត្រូវ​បាន​ធ្វើជា​អធិបតី​ក្នុង​ព្យុហយាត្រា​កាលពី​ថ្ងៃ​ពុធ​ដែរ ​ឬ​អត់​ទេ។

​ជា​ធម្មតា​ក្បួន​ព្យុហយាត្រា​បែបនេះ​តែងតែ​ប្រារព្ធ​ឡើង​នៅ​ក្នុង​ទីលាន​ចតុរង្គ Kim Il Sung កណ្ដាល​ទីក្រុង​ព្យុងយ៉ាង ហើយ​ជា​រឿយៗ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​អាវុធ​ថ្មីៗ រួម​ទាំង​មីស៊ីល​បាលីស្ទីក​ដែល​ផលិត​ឡើង​ដើម្បី​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា លោក Kim បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​ឲ្យ​បង្កើន​អំណាច​យោធា ខណៈ​លោក​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព និង​បាន​ជួប​ទាហាន​ដើម្បី​រម្លឹក​ខួប​នៃ​ការបង្កើត​កងទ័ព​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        57
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        93
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm