ឯកឧត្តម វ៉ី សំណាង៖ ពលរដ្ឋក្នុងក្រុងច្បារមនជាង ៩០ ភាគរយមានទឹកស្អាតប្រើប្រាស់

2023/02/09 11:11:20 am        412

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅទីប្រជុំជន ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ចំនួន ១២,៣៧១ គ្រួសារ ស្មើនឹង ៩០,០២% ខណៈនៅទូទាំងខេត្តបច្ចុប្បន្ននៅទូទាំងខេត្តមានស្ថានីយផលិត និងផ្គត់ផ្គង់ទឹកស្អាតឯកជនសរុបចំនួន ៥២ មូលដ្ឋាន។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

បច្ចុប្បន្ននៅទូទាំងខេត្តមានស្ថានីយផលិតនិងផ្គត់ផ្គង់ទឹកស្អាតឯកជនសរុបចំនួន ៥២ មូលដ្ឋាន ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ចំនួន ៩១.៨២៦ គ្រួសារ ស្មើនឹង ៤១,៣១%។ ដោយឡែកនៅទីប្រជុំជន ក្រុងច្បារមន ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ចំនួន ១២,៣៧១ គ្រួសារ ស្មើនឹង ៩០,០២%។

បើតាមឯកឧត្ដមអភិបាលខេត្ត ខេត្តកំពង់ស្ពឺចែកជា ១ ក្រុង និង ៧ ស្រុក សង្កាត់ចំនួន ៥ ឃុំចំនួន៨៣ ភូមិចំនួន ១.៣៧៩ ភូមិ។ ខេត្តមានពលរដ្ឋសរុប ២២២.២៥៧ គ្រួសារ ស្នើនឹងប្រមាណ ៩ សែននាក់ ភាគច្រើនជាប្រជាជន ចំណាកស្រុកមកពីបណ្តាខេត្តនានា។

ខេត្តក៏មាន ក្រុមហ៊ុន​ផ្គត់ផ្គង់ និងចែកចាយអគ្គិសនី (រដ្ឋ និងឯកជន) ចំនួន ២១ ក្រុមហ៊ុនបានភ្ជាប់ បណ្ដាញអគ្គិសនី ចូលដល់ភូមិចំនួន ១.៣៦៧ ភូមិ ស្មើនឹង ៩៩,១៣% ប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ចំនួន ១៨៨.៥២៨ ស្មើនឹង ៩២,២១%៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយច្បាប់ស្តីពីពន្ធដារទៅកាន់ក្រុមហ៊ុនឯកជនវិស័យកាត់ដេរ
2024/12/19 10:46:39 pm        1
ក្រុមប្រឹក្សាភិបាល ប.ស.ស. បើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន
2024/12/19 09:21:02 pm        1
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់មន្រ្តីនាយកដ្ឋានសវនកម្ម «ត្រូវបង្កើនសកម្មភាពការងារ និងប្រសិទ្ធភាពសវនកម្មនៅតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាល បន្ថែមទៀត»
2024/12/19 08:29:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយច្បាប់ស្តីពីពន្ធដារទៅកាន់ក្រុមហ៊ុនឯកជនវិស័យកាត់ដេរ

2024/12/19 10:46:39 pm
​ក្រុមប្រឹក្សាភិបាល ប.ស.ស. បើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន
2024/12/19 09:21:02 pm
​ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់មន្រ្តីនាយកដ្ឋានសវនកម្ម «ត្រូវបង្កើនសកម្មភាពការងារ និងប្រសិទ្ធភាពសវនកម្មនៅតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាល បន្ថែមទៀត»
2024/12/19 08:29:44 pm
​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ អ៊ីរ៉ាក់ចាប់ផ្តើមបញ្ជូនទាហានស៊ីរីត្រឡប់ទៅប្រទេសវិញ
2024/12/19 08:01:53 pm
​សមាជិកសភាអាល្លឺម៉ង់គាំទ្រកំណែទម្រង់ ដើម្បីការពារតុលាការជាន់ខ្ពស់ពីឥទ្ធិពលនយោបាយ
2024/12/19 07:55:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/12/18 07:16:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/12/08 08:48:05 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/12/12 09:02:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/12/18 01:58:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/12/12 10:06:01 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am