ប្រជាពលរដ្ឋសប្បាយចិត្ត ខណៈផ្លូវ១ខ្សែប្រវែងជាង៩គីឡូម៉ែត្របានជួសជុលពង្រីក និងមានប្រព័ន្ធលូ

2023/02/09 06:27:46 pm        95

កំពង់ឆ្នាំង៖ ផ្លូវលេខ៥៣ តភ្ជាប់​ពី​សាលា​ខេត្ត​កំពង់​ឆ្នាំង រហូត​ដល់​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ត្រូវ​បាន​ជួសជុល​ពង្រីក​ធំ​ទូលាយ និង​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ទាំង​សង​ខាង​ដើម្បី​អោយ​ប្រជាពលរដ្ឋ សិស្ស មន្ត្រីរាជការ អ្នក​ទេសចរណ៍​ធ្វើ​ដំណើរ​បាន​ស្រួល និង​រហ័ស។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្រែ​ថ្មី និង​ឃុំ​ជ្រៃ​បាក់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ១នេះ​បាន​សំដែង​ការ​ត្រេកអរ និងអរគុណដល់សម្តេចតេជោ និង​ឯកឧត្តមអភិ​បាលខេត្ត​ដែលបាន​ផ្តល់​សមិទ្ធិផល​ថ្មីនេះ។

តំណាងប្រជាពលរដ្ឋ៤រូបអោយដឹងថា៖ ពីមុនផ្លូវលេខ៥៣នេះ ពេលភ្លៀងម្តងៗ តែងតែ​មាន​ទឹកភ្លៀង​ហូរ​កាត់ ឬ​ហូរ​តាម​បណ្ដោយ​ផ្លូវ​នេះ​រហូត ដែល​នាំ​អោយ​តួ​ផ្លូវ​ត្រូវ​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​ហើយ​ទឹកភ្លៀង​មួយ​ចំនួន បាន​ហូរចាក់​ចូល​តាម​ភូមិប្រជាពលរដ្ឋនាំ​អោយទឹក​ភ្លៀង​ដក់ពាសពេញ​តែម្តង។ ដោយសារមើលឃើញនូវភាពលំបាករបស់ប្រជាពលរដ្ឋបែបនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង​បានស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​ក្រសួងសាធារណការ និងដឹកជញ្ជូន ជួយជួសជុលកំណាត់ផ្លូវ១ខ្សែនេះ ។ ថ្មីៗនេះ មន្ទីរសាធារណការ ​និងដឹកជញ្ជូន បានដាក់គ្រឿងចក្រចុះជួសជុល និងជីកប្រឡាយទាំងសងខាង ដើម្បីពង្រីកតួផ្លូវអោយបានធំទូលាយ។ ក្នុងនាមប្រជាពលរដ្ឋ សូមថ្លែងអំណរគុណ​ដល់​សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមអភិបាលខេត្ត ក្រសួងសាធារណការ ដែលបាន​ជួយដល់​ប្រជាពលរដ្ឋបែបនេះ។

តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខត្តកំពង់ឆ្នាំង ផ្លូវលេខ៥៣នេះ ត្រូវបានពង្រីក និងជួសជុល ក៏ដូចជាការជីកប្រឡាយនៅអមសងខាងផ្លូវ តាមគម្រោងថែទាំខួបឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥៣​ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និង ឃុំស្រែថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រវែងជាង៩គីលូម៉ែត្រ ទទឹងចាប់ពី៨មដល់១២ម ដោយក្រាលកៅស៊ូពីរស្រទាប់ប្រភេទDBST ៕ អត្ថបទ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        45
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm