ឯកឧត្តម គន់ គីម ថ្លែងថា អតីតយុទ្ធជនជាប្រតិបត្តិករដ៏សំខាន់រួមចំណែកនាំមកនូវសុខសន្តិភាពជូនជាតិ

2023/02/09 08:48:57 pm        632

បាត់ដំបង៖ ឯកឧត្តម គន់ គីម ថ្លែងថា ការកសាងទីស្នាក់ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដើម្បីជួយដល់ការដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់អតីតយុទ្ធជន។

ថ្លែងនៅថ្ងៃទី៩ ​ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការ​សមាគម​អតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម​អតីយុទ្ធជនកម្ពុជា តាមរយៈអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំយកនូវសេចក្តីនឹករឭក និង​ការ​សាកសួរ​សុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលតែងតែ​យកចិត្ត​ទុកដាក់​ និងនឹក​រលឹកមកដល់អតីតយុទ្ធជនគ្រប់រូប ​គ្រប់ពេលវេលា ​ទោះបីស្ថិតក្នុង​កាលៈទេសៈណា​ក៏ដោយ។

ឯកឧត្តម គន់ គីម មានប្រសាសន៍ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជាទទួល​បានដូច​សព្វថ្ងៃនេះ គឺដោយសារកម្ពុជាមានសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។ ឯកឧត្តម ថ្លែងបន្ដថា ការផ្តល់អំណោយដី និងផ្ទះនាពេលនេះ គឺជាការឆ្លើយ ​តបចំពោះការលះបង់ និងការលំបាករបស់អតីតយុទ្ធជនដែលបាន​ពលី​ចំពោះជាតិមាតុភូមិ។

ជាមួយនឹងកសាងទីស្នាក់​សមាគម​នាពេលនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងបន្តថា ​នេះជាយន្តការមួយ បន្ថែមសម្រាប់ឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តអាច​ទទួល​ការសំណូមពរ ឬដោះស្រាយតម្រូវការចាំបាច់ ​និងសេវានានាជូន អតីតយុទ្ធជនក្នុងខេត្តរបស់ខ្លួន។

នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ពិសេសថ្នាក់ដឹកនាំ ​សមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់​ពី​ស្ថានភាពជីវភាព​ ដោយបន្តលើកកម្ពស់ ជីវភាព​ រស់នៅរបស់អតីតយុទ្ធជនគ្រប់រូបឱ្យ​កាន់​តែល្អប្រសើរ និងត្រូវមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។

បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវ បន្ត យកចិត្តទុកដាក់ដល់អតីតយុទ្ធជន ​ដែលកំពុងរស់នៅតាមឃុំ-សង្កាត់ ​ដោយត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាលផ្សារភ្ជាប់ទំនាក់ទំនងឱ្យ​ កាន់តែជិតស្និទជា មួយអតីតយុទ្ធជនតាម ខ្នង​ផ្ទះនីមួយៗឱ្យប្រាកដថា គ្រួសារដែលជួបការលំបាកទាំង​អស់ទទួល​បានការជួយពី សមាគម​អតីតយុទ្ធជនកម្ពុជា៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm