កម្ពុជា​ផ្ដល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ជាង ២លាន ៤ម៉ឺន​​​នាក់ហើយ​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​នេះ

2021/05/15 06:59:12 am        360

ភ្នំពេញ៖ ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជាង ២លាន ៤ម៉ឺន​​​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំងយ៉ាង​ហោច​ណាស់​ដូស​ទី​១ ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល​គិត​ត្រឹម​ថ្ងៃនេះ​​។

ក្នុង​របាយការណ៍​របស់​ខ្លួន ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ២លាន ៤ម៉ឺន​​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ​នៅ​ក្នុង​រយៈ​ពេល ៩៤​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ហើយ​គិត​នៅ​ត្រឹម​ថ្ងៃ​​នេះ យុទ្ធនាការ​នេះ បាន​បន្ត​ដំណើរការ​អស់​រយៈ​ពេលជាង ៩៤​ថ្ងៃ​​មក​ហើយ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល សម្រាប់​ដូស​ទី១ ប្រជា​ពលរដ្ឋ​ជាង​ ១លាន ៤ពាន់​នាក់ បាន​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ ហើយ​ប្រជា​ពលរដ្ឋ​ជាង ៨៧​ម៉ឺន​៩ពាន់នាក់ បាន​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ខណៈ​ដែល​វ៉ាក់សាំង​ខូវីហ្ស៊ែល ត្រូវ​បាន​ចាក់​ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ១៥​ម៉ឺន ៧ពាន់​នាក់។

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​ជាង ១​លាន ១៤​ម៉ឺន​នាក់​ហើយ បាន​ទទួលការ​ចាក់​​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នៅ​ក្នុង​រយៈ​ពេលជាង​ ៣​ខែ​មក​នេះ។

បើ​តាម​តួលេខ​កត់ត្រា​ដោយ​ក្រសួង​សុខាភិបាល ប្រជា​ពលរដ្ឋជាង ២​លាន ១០ម៉ឺន​​នាក់​បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដែល​ផ្ដល់​ជូន​ដោយ​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​នេះ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ៦​ម៉ឺន ៨​ពាន់​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm