សហរដ្ឋអាមេរិក​ចែករំលែក​ព័ត៌មាន​បា​ឡុង​របស់​ចិន​ជាមួយ​ប្រទេស​ចំនួន​៤០

2023/02/09 09:35:48 pm        810

​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​បាន​ចែករំលែក​ព័ត៌មាន​ដែល​ខ្លួន​ទទួល​បាន​ អំពី​បា​ឡុង​ចារកម្ម​របស់​ចិន​ជាមួយ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ជា​ព័ត៌មាន​ដែល​សហរដ្ឋអាមេរិក​និយាយ​ថា វា​ពុំ​មែន​ជា​បា​ឡុង​សម្រាប់​អាកាសធាតុ​ដូចដែល​ទីក្រុង​ប៉េកាំង​បាន​អះអាង​នោះ​ទេ ប៉ុន្តែ​ជា​នាវា​អាកាស​ប្រើ​សម្រាប់​ចារកម្ម​។ យើង​កំពុង​ទទួល​បាន​ព័ត៌មាន​បន្ថែម​ ខណៈ​យើង​បន្ត​ធ្វើការ​ដើម្បី​ស្រង់​យក​បា​ឡុង​។

​យើង​នឹង​ដឹង​ពី​បា​ឡុង​នេះ ហើយ​យើង​ក៏​កំពុង​ទទួល​បាន​ពីអ្វី​ដែល​យើង​បាន​ឃើញ នៅ​ពេល​ដែល​បា​ឡុង​ឆ្លងកាត់​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក​បាន​ធ្វើ​សន្និសីទ​នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​កាលពីដើម​សប្តាហ៍​នេះ អំពី​បា​ឡុង​ដែល​ខ្លួន​បាន​បាញ់​ទម្លាក់​នៅ​ជិត​ឆ្នេរសមុទ្រ​រដ្ឋ South Carolina កាលពី​ចុង​សប្តាហ៍ ហើយ​បាន​បង្ហាញ​ការ​រក​ឃើញ​របស់​ខ្លួន​ទៅកាន់​អ្នកការទូត​បរទេស​ប្រមាណ ១៥០នាក់​នៅ​ទូទាំង ៤០ប្រទេស​។​ លោក Blinken ដែល​បាន​ផ្អាក​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន ​ដោយសារ​ឧបទ្ទវ​ហេតុនេះបាន​និយាយ​ថា បា​ឡុង​ចារកម្ម​របស់​ចិន​បាន​ហោះ​ឆ្លងកាត់​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែ​រ​។​

​សហរដ្ឋអាមេរិក​ពុំមែន​ជា​គោលដៅ​តែមួយគត់​នៃ​កម្មវិធី​នេះ​ទេ ដែល​បាន​រំលោភ​លើ​ដែន​អធិបតេយ្យភាព​នៃ​ប្រទេស​នានា​នៅ​ទូទាំង​ទ្វីប​ចំនួន​ប្រាំ​។​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយលោក Blinken អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូលោក Jens Stoltenberg បាន​និយាយ​ថា​ ឧប្បត្តិ​ហេតុនេះ​បញ្ជាក់​ពី​គំរូ​នៃ​អាកប្បកិរិយា​ដែល​បង្ហាញ​ដោយ​ប្រទេស​ចិន​។ ដូច្នេះ​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​។ យើង​ត្រូវ​ដឹង​ពី​ហានិភ័យ​នៃ​ចារកម្ម​ចិន ហើយ​បង្កើន​នូវ​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​ការពារ​ខ្លួន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm