រថយន្តដឹករបងដែកលួស បើកលឿនបួងចង្កូតមិនប្រយ័ត្ន បណ្តាលអោយក្រឡាប់ផ្ញារជើង នៅស្តុបវត្តនិរោធ

2023/02/09 10:33:05 pm        346

​ភ្នំពេញ ៖ រថយន្តដឹករបងដែកលួស មួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខណៈ​ដល់ចំណុច​ផ្លូវ​ប្រសព្វភ្លើង​ស្តុប​ ដោយមិនបង្អង់ល្បឿន បណ្តាល​អោយបួង​ចង្កូតរថយន្ត​ជ្រុល​រេក្រឡាប់​ផ្ញារជើង​ច្រងាង ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង១៣ និង៤០នាទីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ១ ចំណុច​ស្តុបវត្តនិរោធ ​ក្នុង​សង្កាត់និរោធ ​ខណ្ឌច្បារអំពៅ ។

រថយន្ត​ខាងលើ ជារថយន្តកូរ៉េដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7947 បើកបរ​ដោយ​បុរសម្នាក់ ​រួម​ដំណើរ​ដោយព្រូល២នាក់ផ្សេងទៀត ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ អោយដឹងថា ដំបូងឡើយគេសង្គេត​ឃើញ​រថយន្ត​បង្ក​បើកបរ​ធ្វើ​ដំណើរ​ចេញពីផ្លូវប៉េតុងដែលនោជាប់នឹងរបងវត្តនិរោធ សំដៅឡើង​ទៅលើ​ផ្លូវ​ជាតិ​លេខ១​ ពោលក្នុងទិស​ដៅពីជើង​ទៅទិស​ខាងកើតវិញ ដោយបត់ទៅខាងឆ្វេងដៃ បំណង​សំដៅ​ឡើង​ទៅ​ស្ពានព្រះមុន្នីវង្ស ។ លុះកំឡុងពេលនោះ ដោយ​រថយន្តបើកលឿន ហើយបានបួង​ចង្កូតទាំង​ប្រញ៉ាប់​មិន​បាន​ប្រយ័ត្ន បណ្តាលអោយរេចង្កូតរថយន្ត ហើយដួលបោក​ទៅនឹងផ្លូវក្រឡាប់​ផ្ញារជើង​ទាំងកំរោលតែម្តងទៅ ។

ភ្លាមៗនោះ តៃកុងរថយន្តបង្ក បានបើកទ្វាររថយន្តចេញទៅហើយ ហើយរត់គេចបាត់ស្រមោលសូន្យ នៅសល់​តែព្រូល​រថយន្ត២នាក់ប៉ុណ្ណោះ ត្រូវសមត្ថកិច្ចឃាត់សួរនាំ ដើម្បីទំនាក់ទំនង​ទៅខាង​ក្រុមហ៊ុន ​អោយចូលដោះស្រាយ ស្ទូចរថយន្តរបស់ខ្លួនចេញវិញ ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនមានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិសាធារណះឡើយ ហើយ​ក៏មិនបាន​បណ្តាល​អោយមនុស្សណាម្នាក់រងរបួសឡើយ ព្រោះកំឡុងពេលក្រឡាប់ គឺមិន​មាន​ពលរដ្ឋ​អ្នកដំណើរដទៃ ធ្វើដំណើរ​ស្របគ្នាជា​មួយនោះ ប៉ុន្តែប្រសិនបើមានអ្នក​ធ្វើ​ដំណើរ​ស្របវិញ ក៏អាចនឹងបង្កជាហនិភ័យធ្ងន់ធ្ងរផងដែរ ព្រោះរថយន្តដឹកស្តុកពេញ​ទៅដោយរបង​ដែកដែល​មុតស្រួច ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm