សមាគម​កម្ពុជា​-​ជប៉ុន នឹង​រៀបចំ​ព្រឹត្តិការណ៍​នាំ​វិនិយោគ​ជប៉ុន មក​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣​នេះ​

2023/02/09 10:59:08 pm        650

​ភ្នំពេញ៖ ឯកឧត្តម Takahashi Fumiaki ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន (JCA) បាន​ថ្លែងថា នៅក្នុង​ឆ្នាំ​២០២៣​នេះ សមាគម​កម្ពុជា​-​ជប៉ុន នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ ដោយ​នាំ​អ្នកវិនិយោគ​ជនជាតិ​ជប៉ុន មក​ធ្វើ​ទស្សនកិច្ច និង​សិក្សា​ពី​សក្ដានុពល​ក្នុងប្រទេស​កម្ពុជា ហើយ​ឈានទៅ​ធ្វើការ វិនិយោគ​បន្ថែមទៀត​លើ​វិស័យ​ផ្សេងៗ។

​នៅក្នុង​ជំនួប​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម Takahashi Fumiaki លើកឡើងថា ឆ្នាំនេះ​ជា​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ជប៉ុន ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សមាគម​កម្ពុជា​-​ជប៉ុន បាន​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា​រៀបចំ​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​អបអរ​នូវ​ឱកាស នៃ​ការ​ប្រារព្ធ​ខួប​ ៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ។

​អតីត​ទូត​ប្រចាំ​កម្ពុជា​រូបនេះ បាន​បន្ថែមថា ទស្សនកិច្ច​នេះ​ មាន​វិនិយោគិន ដែល​កំពុងតែ​ធ្វើ​ប្រតិបត្តិ​ការវិនិយោគ​នៅ​កម្ពុជា និង​វិនិយោគិន​ជប៉ុន កំពុងតែ​ស្វែងរក​ឱកាស​ដូចជា​សក្ដានុពល ដើម្បី​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា និង​សំណូមពរ​សម្ដេច​ក្រឡាហោម ជំរុញ​ក៏ដូចជា​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ពិសេស​គឺ​ការទាក់ទាញ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន ដើម្បី​មក​ធ្វើការ​វិនិយោគនៅ​កម្ពុជា​កាន់តែ​ច្រើនឡើង។

​ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម បាន​សម្ដែង​នូវ​ការគាំទ្រ ចំពោះ​គោលបំណង នៃ​ការវិនិយោគ ក៏ដូចជា​ការវិនិយោគ​នៅ​កម្ពុជា ដែលមាន​ស្រាប់​ហើយ​មកនេះ និង​បានចាត់ទុក​ការអភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា ពិតជា​មានការ​ចូលរួម​ចំណែក​គាំទ្រ ពី​សំណាក់​ភាគី​ជប៉ុន ទាំង​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ក៏ដូចជា​វិស័យ​ឯកជន​របស់​ជប៉ុន​ផងដែរ។​

​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី​ស្តីទី សង្ឃឹម​យ៉ាង​មុតមាំ​ថា សមាគម​មិត្តភាព​កម្ពុជា​-​ជប៉ុន នឹង​បន្តធ្វើ​សកម្មភាព​យ៉ាងសកម្ម​ថែមទៀត ក្នុងការ​ជំរុញ ការវិនិយោគ​ឲ្យ​កាន់តែ​ច្រើនឡើង​ពី​ប្រទេស​ជប៉ុន ក៏ដូចជា​វិនិយោគិន​ជប៉ុន មកកាន់​កម្ពុជា ទៅលើ​វិស័យ​នានា​ដែលជា​សក្ដានុពល ក៏ដូចជា​ជំរុញ និង​លើកកម្ពស់​ទេសចរ​កាន់​តែ​ច្រើន​ថែមទៀត នាំមក​កម្ពុជា​នាពេលខាងមុខ៕ អត្ថបទ៖ បាន សុខ​រិ​ទ្ធិ​

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        76
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm