
អន្ដរជាតិ៖ រដ្ឋាភិបាលចិន បានចៀសវាងការប្រកាន់ភ្ជាប់គោលជំហរច្បាស់លាស់លើសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ប៉ុន្តែឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហភាពអឺរ៉ុប បានបង្ហាញនូវក្តីកង្វល់កាលពីថ្ងៃពុធពីការគាំទ្ររបស់លោកខាងលិចសម្រាប់ទីក្រុងគីវ។
លោក Fu Cong គឺជាប្រេសិតពិសេសប្រចាំនៅសហភាពអឺរ៉ុប និយាយនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា និយាយតាមត្រង់ ពួកយើងពិតជាព្រួយបារម្ភមែនចំពោះលទ្ធភាពនៃការឡើងកម្តៅជម្លោះមួយនេះ។ លោកថា ចិនមិនជឿថា ការផ្តល់អាវុធនឹងអាចដោះស្រាយបញ្ហាបាននោះទេ។ ពួកយើងព្រួយបារម្ភមែនចំពោះអ្នកដែលនិយាយពីការឈ្នះសង្រ្គាមនៅលើសមរភូមិប្រយុទ្ធ ហើយយើងជឿថា កន្លែងត្រឹមត្រូវ គឺមានតែនៅលើតុចរចាមួយប៉ុណ្ណោះ៕
